Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អ្នកនាំពាក្យក្រសួងសុខាភិបាល បានជួបសួរសុខទុក្ខជាមួយអ្នកជំងឺដែលមានការលើកឡើ ងក្នុងបណ្តាញសង្គម និងព័ត៌មានថា ពេទ្យទារថ្លៃខ្ពស់ពេក ដើម្បីប្រគល់ថវិកាជូនគាត់វិញ ជនរងគ្រោះទាំងពីរស្នាក់នៅផ្ទះជួលរួមគ្នា

ព័ត៌មាន

អ្នកនាំពាក្យក្រសួងសុខាភិបាល បានជួបសួរសុខទុក្ខជាមួយអ្នកជំងឺដែលមានការលើកឡើ ងក្នុងបណ្តាញសង្គម និងព័ត៌មានថា ពេទ្យទារថ្លៃខ្ពស់ពេក ដើម្បីប្រគល់ថវិកាជូនគាត់វិញ ជនរងគ្រោះទាំងពីរស្នាក់នៅផ្ទះជួលរួមគ្នា

By NCN Daily

May 09, 2020

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន ​ អ្នកនាំពាក្យក្រសួងសុខាភិបាល ព្រឹកថ្ងៃទី៩ ឧសភា ២០២០នេះ បានជួបជាមួយអ្នកជំងឺដែលមានការលើកឡើងក្នុងបណ្តាញសង្គម និងព័ត៌មាន​ថា ពេទ្យទារថ្លៃខ្ពស់ពេក​ ដើម្បីប្រគល់ថវិកាជូនគាត់វិញ​ ជនរងគ្រោះទាំងពីរស្នាក់នៅផ្ទះជួលរួមគ្នា ជាមួយលោក សុំ សុខណា ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្អូនថ្លៃ ស្ថិតនៅភូមិព្រៃសំព័ណ សង្កាត់ក្រាំងពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហើយពួកគាត់ទាំងពីរនាក់នោះ មានឈ្មោះ ម៉ា រ៉ាវី ភេទស្រី អាយុ៤១ឆ្នាំ (ជាប្រពន្ធ) និងឈ្មោះ មឿន សុភា អាយុ៤៣ឆ្នាំ រស់នៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ អ្នកទាំងពីរ ជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោងប្រមាណ៥រសៀល ថ្ងៃទី៦ ឧសភា ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥១( ជនរងគ្រោះ មិនចាំទីតាំង)។

ទន្ទឹមនឹងនោះក្រសួងសុខាភិបាល ក៏បានចេញលិខិតព្រមានពេទ្យសុធារិទ្ធបែកចាន ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រួចហើយដែរ។