Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋបាលខេត្ដព្រះសីហនុ គ្រោងនឹងបង្កើតទីក្រុងរណបនៅតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន

ព័ត៌មាន

រដ្ឋបាលខេត្ដព្រះសីហនុ គ្រោងនឹងបង្កើតទីក្រុងរណបនៅតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន

By NCN Daily

May 14, 2020

ព្រះសីហនុ៖ នៅសាលាខេត្ដព្រះសីហនុ នារសៀលថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា គ.ស ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព នៃការសាងសង់ផ្លូវល្បឿនលឿ នភ្នំពេញ-ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយ មានការចូលពីអភិបាលរងខេត្ដ អភិបាលក្រុងស្រុក មន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ដើម្បីដោះស្រាយ ផ្លុវ ឬស្ពានឆ្លងកាត់ផ្លូវល្បឿនលឿន សម្រាប់ចេញ ចូលតំបន់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្ដ បាន កំណត់យកទីតាំងតំបន់ដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជន និងប្រជាជាពលរដ្ឋទីទ័លក្រ ចំនួនប្រមាណ មួយម៉ឺនប្លង់ ព្រមទាំងនឹងអាចជាគម្រោងអភិវឌ្ឍទៅជាក្រុងរណបនៅទីនោះផងដែរ ដែលស្ថិតនៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ។ ដោយទីតាំងភូមិសាស្ត្រនោះ មានផ្លូវដែលត្រូវឆ្លងកាត់ផ្លូវល្បឿនលឿន ដូច្នេះរដ្ឋបាល ខេត្ដ បានស្នើសុំឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿននេះ ជួយពង្រីកស្ពានឱ្យបានជាង ១៧ម៉ែត្រ (១៧,២៥) រីឯបញ្ហា ប្រឈមទៅនឹងបង្គោលភ្លើង រដ្ឋបាលខេត្តនឹងបញ្ជូនក្រុមការងារចុះពិនិត្យ និងសម្រួលការដ្ឋានសង់ផ្លូវបណ្តោះអាសន្ន ដើម្បីយកគ្រឿងចក្រចូលត្រូវមាននិយាមការច្បាស់លាស់ដើម្បីស្នើទៅក្រសួងសាម៉ី។ ឯកឧត្ដម ក៍បានស្នើឱ្យមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្ដ ចុះទៅត្រួតពិនិត្យជាក់ស្ដែងនៅទីតាំង ដែល ប៉ះពាល់ទាំងនោះនៅថ្ងៃស្អែកនេះ ដើម្បីជួយសម្រួលដល់ការសាងសង់ផ្លុវល្បឿនលឿននេះ អាចអនុវត្ដគម្រោងផែនការ របស់ខ្លួនសម្រេចតាមពេលវេលាកំណត់ដោយជោគជ័យ។

ជាមួយគ្នានេះដែរ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក បូរី វង្សានិត ប្រធាន មន្ទីរសាធារណការ​ និងដឹកជញ្ជួនខេត្ដ ក៍បានលើកឡើងអំពីលក្ខណៈបច្ចេកទេស ផែនទីប្លង់ឧបសម្ព័ន្ធ និងនិយាមការ ទីតាំងដីសម្បទានសង្គមកិច្ចនេះ ជាមួយនិងការជជែកពីលក្ខណៈបច្ចេកទេសសាងសង់ផ្លុវ ឬស្ពានឆ្លងកាត់ពីលើផ្លូវល្បឿន លឿន សម្រាប់ពលរដ្ឋនៅក្នុងភូមិនេះធ្វើដំណើរចេញចូល ឆ្លងកាត់។

ទន្ទឹមនឹងនោះ តាមរយៈបទបង្ហាញពីក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន បានឱ្យដឹងថា បច្ចុប្បន្នការស្ថាបនាផ្លូវនេះ មាន ផលប៉ះពាល់ដូចជាបង្គោលភ្លើងចំនួន ១២ដើម ដែលក្រុមការងារមិនអាចសាងសង់ផ្លូវទី២ ប៉ះនឹងតំបន់គ្រប់គ្រងដោយ បរិស្ថាន ដែលមិនអាចយកគ្រឿងចក្រចូលបាន។ ហើយក្រុមហ៊ុន ក៍បានបញ្ជាក់ទៅរដ្ឋបាខេត្ដ ដើម្បីកំណត់ពីទំហំផ្លូវ ឬស្ពានឆ្លងកាត់ផ្លូវល្បឿនលឿននេះពីលក្ខណៈបច្ចេកទេសថា

សូមបញ្ជាក់ថា គម្រោងផ្លូវគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុនេះ ត្រូវបានក្រុមហ៊ុនចិន ឈ្មោះ China Road and Bridge Corporation (Cambodia) និងក្រុហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនរណប។ ផ្លូវល្បឿនលឿននេះ ជាផ្លូវប្រភេទI មានកំរាលបេតុងកៅស៊ូ (AC) ដែលមានប្រវែងសរុប ១៩០,០១៦គ.ម (គិតរួមទាំងស្ពាន និងលូទាំងអស់) ហើយវាមានទទឹងសរុប ២៤,៥ម ក្នុងនោះមាន ៤គន្លងផ្លូវឡាន (២×៣,៧៥ម) សងខាងជាយផ្លូវកៅស៊ូ២ (២×២,៥ម) សំរាប់ម៉ូតូ ជាយផ្លូវដីក្រហម២ (២×០,៧៥ម) សំរាប់ថ្មើរជើង និងសួននៅអ័ក្សកណ្តាលទ្រូងផ្លូវ ៣ម៉ែត្រ។ ផ្លូវនេះ មាន ល្បឿនកំណត់ចាប់ពី ៨០គ.ម/ម៉ោង ទៅ ១២០គ.ម/ម៉ោង។ នៅតាមសងខាងផ្លូវ មានសង់របងអមតាមសងខាងផ្លូវនោះ ដើម្បីការពារសត្វពាហនៈឆ្លងកាត់។ ហើយមាន របាំងការពារសំឡេងសរុបប្រវែង ៥៧,១៩គ.ម តាមតំបន់ប្រជុំជន ដើម្បី ការពារសំឡេងរំខានដល់ប្រជាពលរដ្ឋ។ ផ្លូវនេះ មិនមានជាន់គ្នាជាមួយគន្លងផ្លូវចាស់ទេ។ ដូចនេះតម្លៃសាងសង់គម្រោង សរុបប្រមាណ ១.៧៨២.០០០.០០០ដុល្លារអាមេរិក ដោយធ្វើការសាងសង់រយៈពេល ៤ឆ្នាំ៕