Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ថ្មី ណែនាំប្រធានសាលាដំបូងរាជធានី-ខេត្ត ពីគោលការណ៍ អនុវត្តន៍ «យុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង»

ព័ត៌មាន

រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ថ្មី ណែនាំប្រធានសាលាដំបូងរាជធានី-ខេត្ត ពីគោលការណ៍ អនុវត្តន៍ «យុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង»

By NCN Daily

May 18, 2020

បន្ទាប់ពីចូលកាន់តំណែងជាងមួយខែ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានដាក់ចេញយុទ្ធនាការ «ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត»។

យុទ្ធនាការ ក្នុងប្រព័ន្ធយុត្តិធម៌ របស់កម្ពុជានេះ ធ្វើឡើង ក្នុងគោល បំណង ពន្លឿនការរកយុត្តិធម៌ ឱ្យបានឆាប់រហ័ស ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការក្នុងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពល រដ្ឋ ឱ្យបានកាន់តែប្រសើរ។ យុទ្ធនាការនេះ ក៏ដើម្បីចូលរួមចំណែកកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារនាពេលបច្ចុប្បន្នផងដែរ។

ឯកឧត្តម កើត រិទ្ធ បានចេញសេចក្តីណែនាំមួយ ដែលមានចំនួន៣ទំព័រ ផ្ញើទៅកាន់ប្រធានសាលាដំបូង រាជធានី-ខេត្ត ដើម្បីធានាឱ្យយុទ្ធនាការនេះ ប្រព្រឹត្តទៅ ដោយរលូន និងទទួលបានលទ្ធផលល្អ និងដោយផ្អែកតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ និង សារាចរពាក់ព័ន្ធនានា។

ដើម្បីភាពជោគជ័យលើយុទ្ធនាការនេះ ឯកឧត្តម កើត រិទ្ធ ណែនាំឱ្យប្រធានសាលាដំបូងរាជធានី-ខេត្ត ផ្តោតទៅលើគោលការណ៍ចំនួន៣ រួមមាន៖ គោលការណ៍ នៅក្នុងដំណាក់កាលអយ្យការ, គោលការណ៍នៅក្នុងដំណាក់កាលស៊ើបសួរ និងគោលការណ៍នៅក្នុងដំណាក់កាលជំនុំជម្រះ។ សូមចូលអានសេចក្តីណែនាំខាងក្រោម៖