Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម ខៀវ កាញារីទ្ធ ប្រគល់អំណោយផ្លែល្មើ ជូនវិហារឥស្លាមនៅស្រុកកោះសូទិន សម្រាប់ស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រគល់អំណោយផ្លែល្មើ ជូនវិហារឥស្លាមនៅស្រុកកោះសូទិន សម្រាប់ស្រាយបួសខែរ៉ម៉ាឌន

By NCN Daily

May 20, 2020

កំពង់ចាម៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់អំណោយផ្លែល្មើ សម្រាប់ស្រាយបួសខែរ៉ម៉ាឌន ដល់បណ្តាវិហារឥស្លាមទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន។ក្រៅពីផ្លែល្មើនេះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានផ្តល់ជូននូវថវិកាបន្ថែមក្នុង១វិហារឥស្លាម ចំនួន១លានរៀល។

សម្រាប់ផ្លែល្មើចំនួន ២តោន ដែលទទួលបានពីលោក ស្លៈ ណាស៊ី ទីប្រឹក្សា ក្រសួងព័ត៌មាន និងជាប្រធានមជ្ឍមណ្ឌល ព័ត៌មានមូស្លីមកម្ពុជា នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានចែកជូនដល់អគ្គនាយកដ្ឋានទាំង៥ ដោយក្នុង១ អគ្គនាយក ចំនួន១០០គីឡូក្រាម សម្រាប់ស្ថានីយ៏វិទ្យុជាតិ FM96 ទទួលបាន៥០គីឡូក្រាម។

តាមការបញ្ជាក់របស់ លោក ស្លៈ ណាស៊ី បានឲ្យដឹងថា នេះជាឆ្នាំទី៣ហើយ ដែលមជ្ឍមណ្ឌលព័ត៌មានមូស្លីមកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានទទួលអំណោយជាផ្លែល្មើ ពីបណ្តាសប្បុរសជន នៅប្រទេសសឹង្ហបុរី និងពីអារ៉ាប់រួមអេម៉ារាត សរុបចំនួន១២តោន។

សម្រាប់អំណោយជាផ្លែល្មើនេះ គឺបែងចែកដល់វិហារឥស្លាមទាំង៦ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយការបែងចែកដល់ប្រជាពលរដ្ឋខ្មែរឥស្លាម សរុបជាង ១,៦០០គ្រួសារ។ ក្រៅពីនេះក៏ក្រុមការងារមជ្ឍមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នឹងចែកទៅតាមបណ្តាស្រុកផ្សេងទៀត ដែលមានបងប្អូនខ្មែរឥស្លាមរស់នៅ។

ទាក់ទងទៅនឹងសារសំខាន់នៃផ្លែល្មើនេះ លោក ស្លៈ ណាស៊ី បានបញ្ជាក់ថា បើតាមមាគាទំនៀមទំលាប់នៅក្នុងសាសនាឥស្លាម យល់ឃើញថាផ្លែល្មើបាន ផ្តុំឡើងដោយវិតាមីនជាច្រើនប្រភេទ នៅតបន់អារ៉ាប់ ហើយជាងនេះជាមាគានៃទម្លាប់ នៅពេលពិធីស្រាយបួស គឺសាសនិកឥស្លាម ទទួលទានចំនួន២ ទៅ៣គ្រាប់មុនទទួលទាន អាហារផ្សេងៗបន្ថែមទៀត។ សម្រាប់ពិធីស្រាយបួសខែរ៉ម៉ាឌន ឆ្នាំនេះបានធ្វើឡើងចាប់ពី ថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ។

បន្ទាប់ពីបានទទួលអំណោយជាផ្លែល្មើ និងថវិកា រួចមកតំណាងបងប្អូនខ្មែរឥស្លាមក្នុង ស្រុកកោះសូទិន ខេត្តកំពង់ចាម បានសម្ដែងនូវអំណរគុណចំពោះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងក្រុមការងារទាំងអស់ ដែលជានិច្ចកាលតែងតែគិតគួរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនខ្មែរឥស្លាម ហើយក៏បានផ្តល់នូវស្បៀងអាហារ ថវិកា និងផ្លែល្មើនេះដល់បណ្តាវិហារឥស្លាម ជារៀងរាល់ឆ្នាំផងដែរ៕