Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឧបករណ៍ស្ទាក់យកសំរាមដោយស្វ័យប្រវត្តិ ឬម៉ាស៉ីនអេក្រង់មេកានិចខ្នាតធំ (Mechanical Screen Pit) ត្រូវបានដាក់ឲ្យដំណើរការនៅរាជធានីភ្នំពេញហើយ

ព័ត៌មាន

ឧបករណ៍ស្ទាក់យកសំរាមដោយស្វ័យប្រវត្តិ ឬម៉ាស៉ីនអេក្រង់មេកានិចខ្នាតធំ (Mechanical Screen Pit) ត្រូវបានដាក់ឲ្យដំណើរការនៅរាជធានីភ្នំពេញហើយ

By NCN Daily

June 03, 2020

ភ្នំពេញ៖ ឧបករណ៍ស្ទាក់យកសំរាមដោយស្វ័យប្រវត្តិ ឬម៉ាស៉ីនអេក្រង់មេកានិចខ្នាតធំ (Mechanical Screen Pit) ត្រូវបានដាក់ឲ្យដំណើរការនៅរាជធានីភ្នំពេញហើយ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងការពារទឹកជំនន់ និងប្រព័ន្ធប្រឡាយលូ ជំហានទី៤។

ពិធីសម្ពោធដាក់ឲ្យដំណើរការបានធ្វើឡើងនាព្រឹកថ្ងៃអង្គារ៍ ទី០២ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ, លេខាទីមួយនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំនៅកម្ពុជា (JICA), ក្រុមហ៊ុនប្រឹក្សាCTI, និងក្រុមហ៊ុនម៉ៅការសំណង់ TOA របស់គម្រោងផងដែរ។

បើតាមមន្ត្រីជាន់ខ្ពស់ JICA បានឲ្យដឹងថា អេក្រង់មេកានិចនេះ គឺជាប្រព័ន្ធមេកានិចស្វ័យប្រវត្តិ ដែលអាចជួយប្រមូលសំរាមនៅមុខប្រឡាយលូនៅស្ថានីយ៍បូមទឹកចំនួន៤ ដែលបានសាងសង់នៅក្នុងគម្រោងការពារទឹកជំនន់ ដំណាក់កាលទី២។ ម៉ាស៉ីននេះ មានតម្លើងនៅ៤ទីតាំង គឺនៅតាមស្ថានីយបូមទឹកចំនួន៤ រួមមាន៖ ចតុមុខ ព្រះគម្លង់ ផ្សារកណ្តាល និងផ្សារចាស់។

សូមបញ្ជាក់ថា នៅក្នុងដំណើរការមុន គេតម្រូវឲ្យមនុស្សជ្រមុជទឹកចូលក្នុងរណ្តៅ ដើម្បីយកសម្រាមចេញពីអេក្រង់ស្ទាក់សំរាម ដោយឡែក អេក្រង់មេកានិចថ្មីនេះ សំរាមត្រូវបានយកចេញដោយម៉ាស៉ីនស្វ័យប្រវត្តិ ហើយផ្ទេរចេញក្រៅដោយឧបករណ៍មេកានិចផងដែរ។ លើសពីនេះ អេក្រង់មេកានិចថ្មីនឹងចូលរួមចំណែក ក្នុងការរក្សាប្រព័ន្ធលូនៅក្នុងទីក្រុងឲ្យមានភាពល្អប្រសើរ ផ្តល់សុវត្ថិភាពក្នុងការងារប្រតិបត្តិ ព្រមទាំងការពារបរិស្ថានទឹក ដោយការលុបបំបាត់សំរាមចេញពីប្រព័ន្ធលូ។

រាជរដ្ឋាភិបាលជប៉ុន មានគម្រោងជួយរាជរដ្ឋាភិបាលកម្ពុជា ជាហិរញ្ញប្បទានឥតសំណង ចំនួន១២,២៩៩,០០០,០០០យ៉េន (ប្រហែល ១១៤,១៤៨,៨៦៨ដុល្លារអាមេរិក) សម្រាប់ការពារទឹកជំនន់ ដែលត្រូវបានចែកចេញជា ៤ជំហាន៕