Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រាជរដ្ឋាភិបាល បញ្ជាឱ្យមន្រ្ដីសុខាភិបាលរាជធានីខេត្តទាំងអស់ ត្រូវផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ព័ត៌មាន

រាជរដ្ឋាភិបាល បញ្ជាឱ្យមន្រ្ដីសុខាភិបាលរាជធានីខេត្តទាំងអស់ ត្រូវផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

By NCN Daily

June 03, 2020

រាជរដ្ឋាភិបាល បានបញ្ជាឱ្យមន្រ្ដីសុខាភិបាលរាជធានីខេត្តទាំងអស់ ត្រូវផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានណែនាំដល់ថ្នាក់ដឹកនាំនៃរដ្ឋបាល និងប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យប្រកបដោយការទទួលខុសត្រូវខ្ពស់ បន្ទាប់ពីមានការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិគ្រប់គ្រងបន្ដ ដើម្បីឲ្យការគ្រប់គ្រងមុខងារផ្តល់សេវាសុខាភិបាលមានប្រសិទ្ធិភាពខ្ពស់។

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមបានបញ្ជាក់ថា ការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនេះ ដើម្បីផ្ដល់សេវា និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ដ និងមានគុណភាពលើសេវាសុខាភិបាលរបស់រដ្ឋ។

សម្ដេចក្រឡាហោមបានជំរុញឲ្យក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលរាជធានី ខេត្តត្រូវគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានមនុស្ស និងថវិកា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ប្រកបដោយតម្លាភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលបានកំណត់ ដើម្បីលើកកម្ពស់គុណភាព និងបរិមាណនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋផងដែរ៕ ដោយ ជួន បូណា