Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
លោកជំទាវ ង៉ូវ ម៉ីវលួង អគ្គនាយិកាក្រុម ហ៊ុន បុរី ផេន សៀរ នូវម៉ាស់ចំនួន ២០,០០០ ទឹកអាល់កុលលាងដៃ ១,០០០ដប ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មាន

លោកជំទាវ ង៉ូវ ម៉ីវលួង អគ្គនាយិកាក្រុម ហ៊ុន បុរី ផេន សៀរ នូវម៉ាស់ចំនួន ២០,០០០ ទឹកអាល់កុលលាងដៃ ១,០០០ដប ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ

By NCN Daily

June 06, 2020

ព្រះសីហនុ៖ នាព្រឹកថ្ងៃសៅរ៌ ១រោជ ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០  ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ទទួល អំណោយមនុស្សធម៌ពីលោកជំទាវ ង៉ូវ ម៉ីវលួង អគ្គនាយិកាក្រុម ហ៊ុន បុរី ផេន សៀរ នូវម៉ាស់ចំនួន ២០,០០០ ទឹកអាល់កុលលាងដៃ ១,០០០ដប និង ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺ Covid-១៩នៅខេត្តព្រះ សីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែង អំណរគុណ និងអគុណដល់លោកជំទាវ ង៉ូវ ម៉ីវលួង អគ្គនាយិកាក្រុម ហ៊ុន បុរី ផេន សៀរ ដែលបាននាំយកអំណោយម៉ាស់ ទឹកអាល់កុលលាងសម្អាតដៃ ឧបត្ថម្ភដល់រដ្ឋ បាលខេត្ត ដើម្បីសម្រាប់ប្រើប្រាស់ក្នុងវិធានការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺ Covid-១៩ នៅខេត្តព្រះសីហនុ ហើយសកម្ម ភាពមនុស្សធម៌របស់សប្បុរសជនបានចូលរួមចំណែកក្នុងការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺ Covid-១៩ ទទួលបានលទ្ធផលល្អ ធ្វើឱ្យជំងឺ Covid-១៩ មិនមានការឆ្លងក្នុងសហគមប្រជាពលរដ្ឋ គឺមានតែការចម្លងមកពីខាងក្រៅ ។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺCovid-១៩ បានទាន់ពេលវេលា ដោយធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសការចូលរួមអនុវត្តវិធានការរបស់ក្រសួសសុខាភិបាលប្រកបដោយប្រសិទ្ធិភាព និងទទួលបានលទ្ធផលល្អ ៕