Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រឿងប្រលោមលោកប្រឌិតខ្នាតខ្លី គឺព្យុះភ្លៀងជីវិត “ភាគទី១”

ព័ត៌មាន

រឿងប្រលោមលោកប្រឌិតខ្នាតខ្លី គឺព្យុះភ្លៀងជីវិត “ភាគទី១”

By Local

November 12, 2018

ខ្ញុំកំពុងអង្គុយនៅក្នុងហាង យកដៃលើកពែងឡើង រួចក្រេបរសជាតិដ៏ល្វីងចត់របស់កាហ្វេ ដែលប្រៀបដូចជារសជាតិជីវិតនៃអាពាហ៍ពិពាហ៍របស់ខ្ញុំ ហើយខ្ញុំក្រឡេកភ្នែកទៅម្ខាង ស្រាប់តែខ្ញុំឃើញប្ដីរបស់ខ្ញុំទើបតែដើរចូលសំដៅមករកកន្លែងអង្គុយ។

ឃើញដូច្នោះ ខ្ញុំងាកមុខដើម្បីគេចចេញ ព្រោះតែខ្ញុំមិនចង់ឃើញមុខរបស់គាត់ទៀតទេ។ ហ៊ឺ ស្នាមស្នេហ៍ដ៏ផ្អែមល្ហែមបែរជាប្រែទៅជាស្លាកស្នាមដ៏ល្វីងជូរចត់ទៅហើយ។

វង់ភក្ដ្រដែលខ្ញុំធ្លាប់គយគន់មិនចេះនឿយណាយ… ដែលខ្ញុំចូលចិត្តស្ទាបអង្អែលមិនចេះធុញទ្រាន់របស់បង បានប្រែក្លាយទៅជាផ្ទៃមុខបិសាចដ៏សាហាវឃោរឃៅ ដែលដាច់ចិត្តប្រហារនូវសុភមង្គលនិងអនាគតនៃគ្រួសារដ៏តូចមួយរបស់យើង។

… ប៉ុន្តែខណៈនោះ ស្រាប់តែគាត់បានឃើញខ្ញុំរួចស្រេចទៅហើយ… បងដើរតម្រង់មកកាន់តុដែលខ្ញុំអង្គុយ។

អនុស្សាវរីយ៍ដ៏ផ្អែមល្ហែមនិងជូរចត់បានផុសឡើងចំពោះមុខរបស់ខ្ញុំ ហាក់បីដូចជាខ្សែភាពយន្ត។

រាត្រីទឹកឃ្មុំដ៏ផ្អែមល្ហែម… ទិវានៃការថ្នាក់ថ្នមមិនឲ្យឃ្នើសចិត្ត… ការលួងលោម… បីបមបន្លែង… ភាពអណ្ដែតអណ្ដូងនិងលន្លង់លន្លោចបានរលាយបាត់អស់ ក្រោយតែពីយើងបានបុត្រម្នាក់តែប៉ុណ្ណោះ!

ខ្ញុំដឹងថា បងបែកចិត្តពីខ្ញុំទៅមានស្រីថ្មីហើយ! បងបានស្វាយហើយណាយក្រូចហើយ!

នៅពេលដែលខ្ញុំខិតខំប្រឹងនិយាយអូសទាញបងឲ្យវិលមករកផ្លូវត្រូវវិញ គឺខ្ញុំមិនដែលទទួលបានលទ្ធផលល្អទេ។

បងបែរជានិយាយថាៈ

-” អូនឯងភ្លើទេហ្អាស? នេះមិនមែនជារឿងចម្លែករបស់ប្រុសៗឯណា? នរណាទៅស៊ីសម្លកកូររាល់តែថ្ងៃនោះ? អូនដើរសួរគេមើល ប្រុសណាដែលមិនមានស្រីថ្មីនោះ? ភ្លើសុទ្ធហើយ! សប្បាយទាន់ខ្លួននៅក្មេង! តែចាស់ទៅចប់ហើយ! កុំចាញ់បោកជីវិតឲ្យសោះ!”

យប់នោះ ខ្ញុំបានជជែកវែកញែកនឹងបងឡើងតឹងសរសៃ-ក តែខ្ញុំជជែកមិនឈ្នះបងឡើយ!

ចុងក្រោយបង្អស់ បងនិយាយប្រាប់ខ្ញុំដោយគ្មានអៀនខ្មាសថា:

-” ឥឡូវបងប្រាប់អូនត្រង់ថា បងមានស្រីថ្មីនៅខាងក្រៅ តើអូនឯងចង់យ៉ាងម៉េច ហ្អាស់?”

ឮសម្ដីដ៏សែនថោកទាបចេញពីមាត់ដ៏សម្អុយរបស់ប្ដីដោយផ្ទាល់ត្រចៀកដូច្នេះ ខ្ញុំខឹងពេករកពាក្យអ្វីនិយាយលែងចេញ រួចរៀបសម្លៀកបំពាក់ ហើយដឹកដៃកូនប្រុសចុះពីផ្ទះ ទៅផ្ទះឪពុកម្ដាយខ្ញុំទាំងយប់។

“នៅមានត”