Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ចាប់ពី​ថ្ងៃទី១៩ ដល់ទី​២៤​មេ​សា អាកាសធាតុ​នៅ​កម្ពុជា​ ក្តៅ​ខ្លាំង ក្នុងចន្លោះ ៣៧ ទៅ ៤០​អង្សា​សេ

ព័ត៌មាន

ចាប់ពី​ថ្ងៃទី១៩ ដល់ទី​២៤​មេ​សា អាកាសធាតុ​នៅ​កម្ពុជា​ ក្តៅ​ខ្លាំង ក្នុងចន្លោះ ៣៧ ទៅ ៤០​អង្សា​សេ

By Local

April 18, 2019

ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៨ មេ​សា ២០១៩ នេះ​បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការ​ព្យាករណ៍​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៥ ដោយ​សង្កត់ធ្ងន់​ថា អាកាសធាតុ​ក្តៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​បន្ត​កើនឡើង​ខ្ពស់ ចន្លោះ​ពី​៣៧-៤០​អង្សា​សេ ។​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ថែទាំ​សុខភាព នៅ​ពេល​ដែល​អាកាសធាតុ​ក្តៅ​ខ្លាំង​នេះ ។

យោង​តាម​សេចក្តីជូនដំណឹង​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បង្ហាញ​ថា កន្លង​មក​ដោយសារ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប បាន​អូស​បន្លាយ​លើ​កម្ពុជា​យើង ធ្វើ​ឲ្យ​មាន​ភ្លៀង​បាន​ធ្លាក់​ស្នើ​រទូ​ទាំង​ប្រទេស ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ ។ តែ​ចាប់ពី​ថ្ងៃ​ទី​១៩ ខែមេសា តទៅ ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​នោះ​នឹង​ចុះ​ខ្សោយ ។

ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា នឹង​ប្រែប្រួល​ដូច​ខាងក្រោម ៖ ១-​ចាប់ពី​ថ្ងៃ​ទី​១៩-២៤ ខែមេសា បណ្តា​រាជធានី​-​ខេត្ត​មួយ​ចំនួន នឹង​មាន​ភ្លៀង​កក់ខែ​ចុះ​ខ្សោយ និង​កន្លែង​ខ្លះ​ស្ទើរតែ​គ្មាន​ភ្លៀង​កក់ខែ​ទាំងស្រុង​តែ​ម្តង ។ ២ -​សីតុណ្ហភាព​អតិបរិមា នឹង​បន្ត​កើនឡើង​ក្នុង​ចន្លោះ​ពី ៣៧-៤០ អង្សា​សេ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​បាន​ស្នើ​ឱ្យ​សូម​សាធារណជន​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ព្រោះ​រយៈពេល​អន្តរកាល​មិន​ទាន់​ឆ្លង​ផុត​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​នោះ​ទេ ៕