Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អភិបាលរាជធានីភ្នំពេញ និងអង្គការJICA នឹងចំណាយទឹកប្រាក់ប្រមាណ ២៥លានដុល្លារ លើគម្រោង ……

ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ និងអង្គការJICA នឹងចំណាយទឹកប្រាក់ប្រមាណ ២៥លានដុល្លារ លើគម្រោង ……

By Local

April 24, 2019

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ០៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA បាន ប្រជុំពិភាក្សា លើគម្រោង សាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកស្អាត ដែលគម្រោងនេះ មានទឹកប្រាក់ប្រមាណ ២៥ លានដុល្លារ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។

ប្រជុំពិភាក្សាការងាររវាង ឯកឧត្តម ឃួង ស្រេង អភិបាល អភិបាល​រាជធានីភ្នំពេញ ​និង​ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA បានពិភាក្សាអំពីបញ្ហា​ដី​សម្រាប់​ការរត់​បណ្ដាញ​ខ្សែ​លូ​របស់​រោងចក្រ​ប្រព្រឹត្ត​កម្មទឹក​ស្អុយ​សម្រាប់ ” គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកកខ្វក់​ក្នុង​រាជធានីភ្នំពេញ ” ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​កង្វក់ទឹក​នៅ​ក្នុង​រាជធានីភ្នំពេញ ។

រដ្ឋបាល​រាជធានីភ្នំពេញ​បាន​សម្រេច​សាងសង់ស្ថានីយ៍​ប្រព្រឹត្ត​កម្មទឹក​កខ្វក់​ទី១ ស្ថិតនៅ​ភាគខាង​ត្បូង​រាជធានីភ្នំពេញ ដោយ​បាន​កំណត់​យក​តំបន់​ជើង​ឯក សម្រាប់​សាងសង់ស្ថានីយ៍ ក្រោមជំនួយ​ឥតសំណងរបស់ រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន តាម​រយៈទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA​។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃួង ស្រេង បានឯក ភាព ឲ្យ មន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ និងមន្ទីរដែនដីនគររូបនីយកម្ម សំណង់ ​និងសុរិយោដីរាជធានី ចុះបោះបង្គោលព្រំនិងកាយអាចម៍ដី ដែលចាក់ រំលោភប្រឡាយ យកដីចាក់តាមព្រំប្រឡាយ ដើម្បីទុកឲ្យអង្គការចៃកាទៅតាម តម្រូវការរបស់អង្គការនេះ។

គម្រោង សាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកស្អាត ជាជំនួយឥតសំណង របស់ជប៉ុន ដែលមានទឹក ប្រាក់ប្រមាណ២៥លានដុល្លារសហរដ្ឋអាមេរិក ជាគម្រោងដែលមិនធ្លាប់មានរបស់ភាគីជប៉ុន ក្នុងកសាង ប្រឡាយលូ នៅក្នុងរាជធានីភ្នំពេញ៕ដោយ  សុខជា