មីយ៉ានម៉ា៖ ចំនួនយ៉ាងតិចណាស់ ៥៤នាក់ ត្រូវគេព្រួយបារម្ភថាស្លាប់បាត់បង់ជីវិត ក្រោយពេលមានការបាក់ដីល្បាប់ភក់កប់ពួកគេ ខណៈពួកគេកំពុងដេក នៅភាគខាងជើងប្រទេស ។ មន្ត្រីមូលដ្ឋានបានថ្លែងបញ្ជាក់ថា អាជ្ញាធរមានការពិបាកខ្លាំងណាស់ក្នុងយកសាកសពរបស់ជនរងគ្រោះហើយមានសាកសពតែ ៣ប៉ុណ្ណោះដែលអាចយកបាន។
អ្នកតំណាងរាស្ត្រមូលដ្ឋានឈ្មោះ Tin Soe ថ្លែងថា “ពួកគេនឹងមិនរស់ទេ។ ពួកគេមិនអាចរស់បានទេ ព្រោះពួកគេត្រូវកប់នៅក្រោមល្បាប់ភក់”។ ក្រសួងពត៌មានបានបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលបន្ទុកលើការប្រតិបត្តិការអណ្តូងរ៉ែមាន ២គឺ ក្រុមហ៊ុន Shwe Nagar Koe Kaung និង Myanmar Thura Gems។
សូមបញ្ជាក់ថា ឧស្សាហ៍កម្មរ៉ែគុណនៅក្នុងរដ្ឋ Kachin ដែលមានព្រំដែនជាប់ឥណ្ឌា និងចិន មានតម្លៃជាទឹកប្រាក់ប្រមាណ ៣១ពាន់លានដុល្លា ក្នុងឆ្នាំ ២០១៤ ៕ប្រភពCEN ដោយ តារារ៉ាយ