ស្រីលង្ការ៖ មានករណីផ្ទុះកើតឡើងនៅស្រីលង្កាទៀតហើយ ខណៈដែលសន្តិសុខកំពុង ត្រូវបានរឹតបន្តឹងខ្លាំងបំផុត ហើយប្រធានាធិបតី បង្ខំអោយមេទ័ព និងមេប៉ូលីសចុះចេញពីតំណែងនោះ។ ប៉ូលិសស្រីលង្កាបានអះអាងនៅមុននេះបន្តិច សំឡេងផ្ទុះត្រូវបានលាន់ឮចេញពី ដីវាលមួយកន្លែងនៅពីក្រោយអគារតុលាការ ក្នុងទីក្រុងភូហ្គោដា (Pugoda) ដែលមាន ចម្ងាយ ៤០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងកូឡុំបូ។ នេះបើតាមការចេញផ្សាយនៅមុននេះ បន្តិចដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩៕