ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង និងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ូឈី បានអញ្ជើញចូលរួមជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ អាគារសិក្សារ០៨ខ្នង ២ជាន់ ស្មើនិង១៥៧បន្ទប់ ក្រោមហរិញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន ក្រោមគម្រោងពង្រីកសាលា មធ្យមសិក្សានៅរាជធានីភ្នំពេញ។ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នេះ សិ្ថត នៅវិទ្យាល័យ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។