ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ជុង មាន ( Zhong Mian ) អនុប្រធានព្រឹទ្ធសភានៃខេត្ត ស៊ី ឈួន និងលោក លោកស្រីគណៈប្រតិភូខេត្ត ស៊ី ឈួន ដើម្បីពិភាក្សាការងារ ការចងសម្ព័ន្ធមេត្រីភាព និងពង្រឹងមិត្តភាពជាមួយរាជធានីភ្នំពេញ និងខេត្ត ស៊ី ឈួន ទាំងវិស័យវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិស័យអប់រំ៕