យោងតាមរយៈគណនីហ្វេសប៊ុកផេករបស់លោក ខាន់ ចាន់សុផល បានឲ្យដឹងថា៖ «ដំណឹងល្អសម្រាប់កម្ពុជា ពីមហាមិត្តចិន និងជួយកម្ពុជា មិនឲ្យដាច់ភ្លើងទៀតឡើយ ហើយនៅគ្រប់ភូមិសង្កាត់ កន្លែងណា ក៏និងមានភ្លើងអគ្គិសនី ប្រើប្រាស់ទាំងអស់ ហើយលែងដាច់ភ្លើងដូចបច្ចុប្បន្នឡើយ ។
បងប្អូនដឹងហើយថា ក្នុងរយៈពេលប៉ុន្មានខែនេះ បញ្ហាដាច់ចរន្តអគ្គិសនី និងទឹក កំពុងជាបញ្ហាមួយ ដែលប្រជាពលរដ្ឋ មានការព្រួយបារម្ភជាខ្លាំង ក៏ព្រោះតែតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ គឺត្រូវការអគ្គិសនី និងទឹកជាចាំបាច់បំផុត ហើយការដាច់ចរន្ដអគ្គិសនីប្រើប្រាស់នេះដែរ កំពុងតែក្លាយទៅជាប្រធានបទមួយយ៉ាងក្ដៅគគុក នៅក្នុងរដូវប្រាំង ដ៏សែនក្ដៅហួតហែងនេះ។
ហើយវារីអគ្គិសនីខ្នាតយក្ស ដ៏ធំមានកម្លាំងអនុភាព អាចប្រើប្រាស់បានមនុស្សជាង ៨០លាននាក់ឯណោះ! នៅពេលបណ្តាញបង្គោលអគ្គិសនី គ្របដណ្តប់គ្រប់ខេត្តហើយ កម្ពុជាយើង គឺដឹងតែសប្បាយរីករាយ និងការមានឯករាជ្យភ្លើង ម្ចាស់ការខ្លួនឯងហើយ ។ សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យប្រជាពលរដ្ឋ សុំមានការអត់ធ្មត់ យោគយល់បន្តិចទៅ។
ព្រោះថាកំណើនសេដ្ឋកិច្ចជាតិ នៃសំណង់អគារខ្ពស់ៗ នៅទីក្រុង គឺមានការកើនឡើងខ្ពស់ ជារៀងរាល់ថ្ងៃ! និងប្រជាជនមានជីវភាពធូរធារ កាន់តែច្រើន និងការប្រើប្រាស់ ម៉ាស៊ីនត្រជាក់ កង្ហារគឺមានការកើនឡើងខ្ពស់ផងដែរ។ ដូច្នេះក្នុងរដូវកាលខែក្តៅនេះធ្វើ ឲ្យការប្រើប្រាស់អគ្គសនី លើសតម្រូវការ »៕