Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម ឃួង ស្រេង ៖ គ្រឿងញៀន និងបំផ្លាញគ្រួសារប្អូនៗ , គ្រឿងញៀនបំផ្លាញ អនាគតប្អូនៗ ,គ្រឿងញៀន បំផ្លាញសង្គមប្អូនៗ ,គ្រឿងញៀនបំផ្លាញកិត្ដិយសប្អូនអស់មួយជីវិត

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង ៖ គ្រឿងញៀន និងបំផ្លាញគ្រួសារប្អូនៗ , គ្រឿងញៀនបំផ្លាញ អនាគតប្អូនៗ ,គ្រឿងញៀន បំផ្លាញសង្គមប្អូនៗ ,គ្រឿងញៀនបំផ្លាញកិត្ដិយសប្អូនអស់មួយជីវិត

By NCN Daily

April 27, 2019

ភ្នំពេញ៖ នារសៀល​ថ្ងៃ​សៅរ៍ ០៨រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី បាន​ចុះ​សួរ​សុខទុក្ខ សំណេះសំណាល និង​ពិនិត្យ​ស្ថានភាព​រស់នៅ​ជាក់ស្ដែង​របស់​ប្អូន​ៗ កូនក្មួយ​ដែល​ត្រូវបានបញ្ជូនមក​ដើម្បីព្យាបាលបន្សាប​គ្រឿង​ញៀន​នៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ស្ថិតនៅ​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕

ក្នុងនោះដែរ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា គ្រឿងញៀន និងបំផ្លាញគ្រួសារប្អូនៗ , គ្រឿងញៀនបំផ្លាញ អនាគតប្អូនៗ ,គ្រឿងញៀន បំផ្លាញសង្គមប្អូនៗ ,គ្រឿងញៀនបំផ្លាញកិត្ដិយស ប្អូនអស់មួយជីវិត ដូចនេះបើយើងកែខ្លួន ឫក៏រួចផុតក្រញាមខ្លាដ៏ឃោឃៅនេះ ហើយ សូមបងប្អូនកូនក្មួយជៀសឲ្យផុតវា ព្រោះគ្រឿងញៀនគ្រោះថ្នាក់សម្រាប់អនាគតរ​បស់បងប្អូនកូនក្មួយ ។

សូមបញ្ជាក់ថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តមចុះ ជួបផ្ដល់ការលើកទឹកចិត្ដ ដល់ប្អូនៗ ក្មួយៗ អ្នក ញៀនគ្រឿងញៀន១៤៣៣នាក់ ក្នុងនោះស្ដ្រី ៧៣នាក់ នៅមណ្ឌលកែប្រែ ឪកាសខ្ញុំសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕