Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ប្រធានាធិបតីចិន បានប្រកាសថា ចិននឹងជួយម្ពុជា ៦០០លានយ័ន ដល់វិស័យការពារជាតិកម្ពុជា

ព័ត៌មានសេដ្ឋកិច្ច

ប្រធានាធិបតីចិន បានប្រកាសថា ចិននឹងជួយម្ពុជា ៦០០លានយ័ន ដល់វិស័យការពារជាតិកម្ពុជា

By NCN Daily

April 29, 2019

ភ្នំពេញ៖ ​យោង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​២៩​ខែមេសា​បានសរសេរថា “…​ចិន​នឹង​បន្ត​គាំទ្រ​ជួយ​ដល់​វិស័យ​ការពារជាតិ​ដល់​ប្រទេស​កម្ពុជា​ផងដែរ ហើយ​ក្នុងន័យនេះ ឯកឧត្តម​ប្រធានាធិបតី​ចិន បានប្រកាសថា ចិន​នឹង​ជួយ ៦០០​លាន​យ័ន ដល់​វិស័យ​ការពារជាតិ​កម្ពុជា​”​។​,

ប្រធានាធិបតីចិនលោកស៊ីជីនភីងបានប្រកាសថាចិននឹងបន្តគាំទ្រជួយដល់វិស័យការពារជាតិកម្ពុជា៦០០លានយ័ន(ជិត៨៩លានដុល្លារ)។ការប្រកាសនេះនៅក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅក្រុងប៉េកាំង ប្រទេសចិន។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អរគុណ​ដល់ លោក​ប្រធានាធិបតី ស៊ី ជីន​ភីង ដែល​បាន​ចូលរួម​ជួយ​ដល់​កម្ពុជា​ដែល​នឹងត្រូវ​ប្រឈម​ជាមួយនឹង​ការ អ៊ី​ប៊ី​អេ​(EBA )​របស់​សហភាព​អឺរ៉ុប​ដែល​ចំណុច​នេះ​លោក​លី​ខឺ​ឈាង​នាយករដ្ឋមន្ត្រី​ចិន​ក៏បាន​បញ្ជាក់​ពី​ការខិតខំ​របស់លោក​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​ផងដែ​។

ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ភីង បាន​មានប្រសាសន៍ថា កម្ពុជា និង​ចិន​ជា​មិត្ត​ដ៏​ល្អ​នឹង​គ្នា​។ ប្រទេស​យើង​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ជាពិសេស​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដែល​យើង​អាច​បន្តធ្វើ​ការងារ​ជាមួយគ្នា​តាម​ផែនការ​សកម្មភាព​ហើយ​យើង​ត្រូវតែ​បន្ត​ថែទាំ​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ​អោយបាន​ល្អ​៕