Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មោះមកយល់ដឹងអំពីការញ៉ាំស្រាច្រើនពេក នឹងធ្វើឲ្យបុរសប្រឈមមុខនឹងគ្រោះថ្នាក់……

កីឡា និង សុខភាព

មោះមកយល់ដឹងអំពីការញ៉ាំស្រាច្រើនពេក នឹងធ្វើឲ្យបុរសប្រឈមមុខនឹងគ្រោះថ្នាក់……

By NCN Daily

April 29, 2019

ឥឡូវនេះ ភាគច្រើនគឺចូលចិត្តញ៉ាំស្រាបៀរ មិនថាបុរស និងនារីនោះទេ វាការពេញនិយមមួយសម្រាប់ការជួបជុំបងប្អូន មិត្តភក្ត គ្រួសារ គឺគេឃើញថា តែងមានការញ៉ាំស្រាបៀរ និងច្រៀងលេងយ៉ាងសប្បាយ ដោយមិនបានដឹងអំពីគ្រោះថ្នាក់មួយចំនួននោះទេ ។

នេះគឺជាការនាំណែរបស់គ្រូពេទ្យ គឺដំបូងថ្លើមអ្នកនឹងអាចរងគ្រោះមុនគេ ព្រោះសារធាតុដែលមាន ក្នុងស្រានោះអាចធ្វើឲ្យថ្លើមអ្នកងាយ កើតកោសិកាមហារីកណាស់។ ដូចនេះ ពេលដែលអ្នកពិសារក្នុងរយៈពេលយូរ ថ្លើមអ្នកនឹងខូចបន្តិចម្តងៗ ដោយមិនដឹងខ្លួន។

 

បន្ទាប់មក ស្ពែម៉ាតូសូអ៊ីតរបស់អ្នកនឹងចាប់ផ្តើមធ្លាក់ចុះ ហើយបើធ្ងន់ធ្ងរ វានឹងងាប់អស់ ដោយធ្វើឲ្យអ្នកមិនងាយមានកូនដូចជាអ្នកដទៃឡើយ។ ទោះបីជាមាន ក៏កូនមានប្រាជ្ញាមិនសូវឆ្លាតដែរ។

បន្ទាប់មកទៀត នឹងធ្វើឲ្យប៉ះពាល់ដល់ក្រពះរបស់អ្នក ដោយធ្វើឲ្យក្រពះអ្នកចេញឈាម រលាកក្រពះ និងអាការៈដទៃទៀត។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។

ចុងក្រោយ អ្នកនឹងងាយជួបនឹងគ្រោះថ្នាក់ក្រោយពេលដែលពិសារស្រារួច ព្រោះអ្នកបានបាត់បង់សតិក្រោយពេលស្រវឹង។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍ជាខ្លាំង។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឲ្យសុខភាពអ្នកទ្រុឌទ្រោម ឬមិនចង់បាត់បង់ជីវិត អ្នកគួរតែតមក្នុងការញ៉ាំស្រា៕ប្រភពHealth.com