Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អភិបាលរាជធានីភ្នំពេញ និងក្រុងប៉ារីសធ្វើសិក្ខាសាលាពិភាក្សាពីប្លង់អភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និងគម្រោងសិក្សាកែលម្អតីរវិថីព្រះស៊ីសុវត្ថិ

ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ និងក្រុងប៉ារីសធ្វើសិក្ខាសាលាពិភាក្សាពីប្លង់អភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និងគម្រោងសិក្សាកែលម្អតីរវិថីព្រះស៊ីសុវត្ថិ

By NCN Daily

April 30, 2019

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងប៉ារីស ប្រទេសបារាំង បានសហការណ៍គ្នាបើក សិក្ខាសាលា ពិភាក្សាពីការអភិវឌ្ឍតំបន់ប៉ែកខាងត្បូង និងតីរវិថីព្រះស៊ីសុវត្ថិ បានធ្វើឡើង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅរដ្ឋបាលរាជធានីភ្នំពេញ ដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី អេឡូឌី គូយការ តំណាង សាលាក្រុងប៉ារីស។ មន្ដ្រីនៃរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្រោម កិច្ចសហការណ៍ ទ្វេភាគីលើ វិស័យនគររូបនីយកម្ម ក្នុងន័យជំរុញការគិតគូរ អំពីបញ្ហាលំហរសាធារណៈ អនាម័យ បរិស្ថាន និងសោភណ្ឌភាពទីក្រុងដើម្បីឆ្លើយតបទៅនឹងគោលការណ៍នគររូបនីយបញ្ញាតិ និងភាពរីកចម្រើន យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងប៉ារីស ប្រទេសបារាំង បានរួមគ្នាបើកសិក្ខាសាលាបច្ចេកទេស ស្តីពី ប្លង់អភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និងគម្រោងសិក្សាកែលម្អ តីរវិថីព្រះស៊ីសុវត្ថិ ដើម្បី ធ្វើឱ្យបានល្អប្រសើរឡើង ទៅតាមកំណើនប្រជាពលរដ្ឋ និងជាការបង្កលក្ខណៈឱ្យ ប្រជាពលរដ្ឋរស់ នៅតាមបែបស៊ីវិល័យនៃទីក្រុងវៃឆ្លាត។

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា  ការសិក្សាបច្ចេកទេសនេះ គឺធ្វើឡើងបន្តពីការសិក្សាដែលរដ្ឋ បាលរាជធានីភ្នំពេញបានធ្វើឡើងអស់រយះពេលជាង២ឆ្នាំមកហើយ។ សិក្ខាសាលានេះក្នុងគោលបំណង រកធាតុចូល ការចូលរួមផ្ដល់មតិយោបល់បទពិសោធន៍ បំពេញបន្ថែម ផ្នែកបច្ចេកទេស និងគោលការណ៍ ច្បាប់ ដែលត្រូវលើកយកមកពិភាក្សា។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា ការពិភាក្សាបានធ្វើឡើងលើ២ចំណុច គឺពិភាក្សាទៅលើការកែលម្អរ វិថីព្រះស៊ីសុវត្ថិ ដែលក្នុងផ្នែកនេះអាជ្ញាធរនឹងពិនិត្យពិភាក្សាលើទិដ្ឋភាពលំហូរចរាចរណ៍ ការសិក្សារៀបចំឱ្យ មានការតភ្ជាប់លំហរបៃតងនៅតាមដងទន្លេសាប។ ពិភាក្សាលើការធ្វើសមាហរណ៍កម្ម គម្រោងអភិវឌ្ឍន៍ នៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ដែលក្នុងផ្នែកនេះអាជ្ញាធរក៏នឹងពិនិត្យពិភាក្សាទៅ លើទិដ្ឋភាព នៃការសិក្សារៀបចំឱ្យមានចរន្តតភ្ជាប់ រវាងបណ្តាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងអភិវឌ្ឍន៍នានា ដែលនឹងកើតមាននាពេលអនាគត ដោយភ្ជាប់គ្នាទៅនឹងហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ និងសិក្សារៀបចំ ឱ្យមានការតភ្ជាប់រវាងលំហរបៃតង និងប ណ្តាញការពារទឹកជំនន់រវាងតំបន់ភាគខាងត្បូង និងតំបន់ជុំវិញ។ ធាតុចូលទាំងឡាយដែលទទួលបានតាមរយៈអង្គសិក្ខាសាលានេះនឹងត្រូវបានប្រើប្រាស់ជាត្រីវិស័យសម្រាប់តម្រង់ទិស និងបំពេញបន្ថែមចំណុចខ្វះខាត ដើម្បីឱ្យការសិក្សាប្លង់អភិវឌ្ឍន៍ តំបន់ភាគខាងត្បូងរាជធានី ភ្នំពេញ និងគម្រោងសិក្សាកែលម្អរតីរវិថីព្រះស៊ីសុវត្ថនេះ ឱ្យកាន់តែមានសុក្រឹត្យភាព គ្រប់ជ្រុងជ្រោយ ក្នុងការអនុវត្ត៕