ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានដឹកនាំមន្ត្រីនៅតាមបណ្តាខណ្ឌនានា នឹងមន្ត្រីពាក់ព័ន្ធ បើកកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមមហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់តំបន់អូដឹម ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីដោះស្រាយ និងកាត់បន្ថយការកកស្ទះចរាចរណ៍ តាមមហាវិថីទាំងពីរខ្សែនេះ ។ សូមបងប្អូនប្រជាពលរដ្ឋអ្នកបើកបរលើដងផ្លូវទាំងអស់ មេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកទាំងអស់គ្នា៕ប្រភពFB ដោយ តារារ៉ាយ