Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម ខៀវ កាញារីទ្ធ ៖ បានស្នើដល់បងប្អូនអ្នកសារព័ត៌មាន ត្រូវបំពេញភារកិច្ចគ្រប់ក្រមសីលធម៌វិជ្ជាជីវៈរក្សានូវភាពថ្លៃថ្នូរ របស់ខ្លួន

ព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ ៖ បានស្នើដល់បងប្អូនអ្នកសារព័ត៌មាន ត្រូវបំពេញភារកិច្ចគ្រប់ក្រមសីលធម៌វិជ្ជាជីវៈរក្សានូវភាពថ្លៃថ្នូរ របស់ខ្លួន

By NCN Daily

May 03, 2019

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ទិវាសេរីភាពសារព័ត៌មានពិភពលោក ០៣ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ « តួនាទីប្រកបដោយសក្តានុពល របស់សារព័ត៌មានក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ » នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ។

​ក្រសួង​ព័ត៌មាន​បាន​សហការ​ជាមួយ​អង្គការ​យូណេស្កូ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការជួយឧបត្ថម្ភ​ពី​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ពិធី​ជួបជុំ​ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន​ជាតិ​អន្តរជាតិ​ដើម្បី​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​ឆ្នាំ 2019​ដែល​ប្រុស​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​ទី 3 ខែ​ឧសភា​ក្នុង​គោលបំណង​លើក​ស្ទួយ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​សេរីភាព​ខាង​សារព័ត៌មាន​ការការពា​រ​ឯករាជភាព​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្មាន​ការជ្រៀតជ្រែក​និង​ឧទ្ទិស​ដល់​អ្នកសារព័ត៌មាន​ដែល​បាត់បង់​ជីវិត​ក្នុង​ការបំពេញ​ភារកិច្ច​នា​ពេលកន្លងមក​។ ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី 3 ខែ​ឧសភា​នៅ​សណ្ឋាគារឡឺ​រ៉ូយ៉ាល់​។

​ឯកឧត្តម​រដ្ឋមន្ត្រី ​ខៀវ ​កាញារីទ្ធ ​បាន​ថ្លែងថា ទិវា​សិទ្ធិ​សេរីភាព សារព័ត៌មាន​សកលលោក​ឆ្នាំ 2019 បាន​ជ្រើសរើស​យក​ប្រធានបទ​ដ៏​សំខាន់​ទាក់ទង​ទៅនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​វិជ្ជាជីវៈ​សារព័ត៌មាន​និង​ការផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុងពេល​បោះឆ្នោត​។ ប្រធានបទ​នេះ​មាន​លក្ខណៈ សមស្រប​និង ឆ្លើយតប​ទៅនឹង​បញ្ហា​ជា​សកល​ដែល​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម​ទៅ​នឹង​ការផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​ការ​លាប​ពណ៌​ការ​ញុះញង់ អុជ​អាល ជេរ​ប្រមាថ​ដោយ​ការ​សម្អប់​គ្នា​ការរើសអើង​ជាដើម​ដែល​បង្ក​ឲ្យមាន​ការបែកបា​ក់​សាមគ្គីភាព​ផ្ទៃក្នុង​ដែល​ធ្វើឲ្យ​ពិភពលោក​មាន​ចលាចល ធ្វើឲ្យ​ការបោះឆ្នោត​នៅតាម​ប្រទេស​មួយចំនួន​មាន​មានភា​ព​ច្របូកច្របល់​បាត់បង់​ទំនុកចិត្ត​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​បង្ក​ឲ្យមាន​អំពើហិង្សា​និង​ជម្លោះ​ប្រដាប់អាវុធ​។​

​ឯកឧត្តមរដ្ឋមន្ត្រី​បាន​លើកឡើង​ថា ដោយឡែក​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជ្រើសរើស​យក​ប្រធានបទ​ស្ដីពី​តួនាទី​ប្រកបដោយ​សក្តានុពល​របស់​សារព័ត៌មាន​គ្រាំទ្រ​សន្តិភាព​និង​ប្រជា​ធិបតេយ្យ​។ ដោយ​មាន​លក្ខណៈ​សមស្រប​ទៅនឹង​ស្ថានភាព​ជាក់ស្ដែង​របស់​កម្ពុជា​នា​បច្ចុប្បន្នដែល​ទើបច​ប់ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី 6 ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ខែកក្កដា​ឆ្នាំ 2018 ប្រកបដោយ​ជោគជ័យ​និង​ជាទី​មោទនៈ​ដោយសារ​គ្រប់​ស្ថាប័ន​សារព័ត៌មាន​មួយចំនួន​ធំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ប្រកប​ដោយ​វិជ្ជាជីវៈ​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ដំណើរការ​បោះឆ្នោត​ជូន​ប្រជាពលរដ្ឋ​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ដែល​ធ្វើឲ្យ​ការបោះឆ្នោត​បាន​ប្រព្រឹត្តដោយ​សេរី​ត្រឹមត្រូវ​យុត្តិធម៌​បញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការជ្រើសរើស​តំណាង​ស្របច្បាប់​របស់​ខ្លួន​។ ជាមួយនឹង​ជោគជ័យ​ដ៏​ធំធេង​នា​ពេល​កន្លង​មកនេះ​យើង​នៅ​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​បន្ត​ធ្វើ​នាពេល​បច្ចុប្បន្ន​ស្របពេល​ដែល​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ​និង​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ត្រូវបាន​បើក​ទូលាយ​និង​ធានា​ដោយ​ច្បាប់​រដ្ឋ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​នា​យុគសម័យ​បច្ចុប្បន្ន​ដែល​មធ្យោបាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ថត​ក្នុង​ម្រាមដៃ​របស់​មនុស្ស​គ្រប់​រូប​ដែល​គេ​អាច​គេ​បង្ហោះ​ព័ត៌មាន​គ្រប់​ប្រភេទ​បាន​គ្រប់ពេលវេលា​នឹង​ទៅគ្រប់​ទី​កន្លែង​នៅលើ​ពិភពលោក​។ ខ្ញុំ​សូមឲ្យ​អ្នកសារព័ត៌មាន​ជាតិ​អន្តរជាតិ​បន្ត​ខិតខំ​ប្រឹងប្រែង​ថែមទៀត​ក្នុង​ការប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ព័ត៌មាន​ក្លែងបន្លំ​ដោយ​ការបញ្ចេញ​ព័ត៌មាន​ពិត​ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងបន្លំ​ដែល​ធ្វើអោយ​បាត់បង់​សំឡេង​សារព័ត៌មាន​អាជីព​នឹង​បាត់បង់​ការគាំទ្រ​ពី​សាធារណជន​ព្រមទាំង​ធ្វើអោយ​សង្គម​មាន​ភាពវឹកវ​រ។

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ​ខ្ញុំ​សូម​បងប្អូន​អ្នកសារព័ត៌មាន​ជាតិ​អន្តរជាតិ​ជាតិ​និង​ភ្ញៀវ​អន្តរជាតិ​បាន​ជ្រាប​ពី​ដំណើរ​ពី​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដោយ​មាន​សារៈសំខាន់​ចំពោះ​សេរីភាព​សារព័ត៌មាន​ចំពោះ​ការបញ្ចេញ​មតិ​សេរីភាព​ក្នុង​ការទទួលបាន​ព័ត៌មាន​ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ឱ្យ​ក្រសួង​ព័ត៌មាន​ធ្វើការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ​។ កាលពី​ខែ​មករា​ឆ្នាំ 2019 យើង​បាន​រៀបចំ​សេចក្តីព្រាងច្បាប់​ដែល​មាន​ចំនួន 9 ជំពូក​និង 38 មាត្រា​ក្នុង​លក្ខណៈ​ក្រុម​ការងារ​បច្ចេកទេស​និង​ដៃគូ​ពាក់ព័ន្ធ​នានា​។ បច្ចុប្បន្ន​យើង​កំពុង​ពិភាក្សា​ក្នុង​ក្របខណ្ឌ​ចង្អៀត​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដល់​ជំពូក​ទី 4 មាត្រា 2០​ស្ដី​ពី​ព័ត៌មាន​សម្ងាត់​ហើយ​សង្ឃឹមថា​នឹង​បញ្ចប់​ការឆ្លង​កិច្ចប្រជុំ​ថ្នាក់​ក្រសួង​នេះ​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​នីតិប្រតិបត្តិ​អនុម័ត​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ​ខៀវ ​កាញារីទ្ធ ​បាន​បញ្ជាក់ថា​មាន​ការរិះគន់​ច្រើន​គឺ​តើ​និពន្ធ​នាយក​រឿង​ចាងហ្វាង​កាសែត​នោះ​ត្រូវ​មាន​សញ្ញាប័ត្រ​ដែរ​ឬ​អត់ ។​ត្រូវ​កំណត់​កម្រិត​ចំណេះវិជ្ជា​ឬ​អត់​។ សព្វថ្ងៃនេះ​យើង​មាន​ចាងហ្វាង​កាសែត​មួយចំនួន​សរសេរ​អក្សរ​ខ្មែរ​មិន​ត្រូវ​ផង​ប៉ុន្តែ​នា​ពេល​កន្លង​មក​ពី 15 ឆ្នាំ​មុន​យើង​ចង់​សាក់ល្បង​ដោយ​ដាក់​កម្រិត​សញ្ញាបត្រ និយាយ​រួម​ជា​ឧទាហរណ៍ប្រសិនបើ​ជា​ចាងហ្វាង​កាសែត​យ៉ាង​អន់​ណាស់​គាត់​ជាប់​បាក់​ឌុប​ឬក៏​គាត់​ធ្លាប់​ធ្លាប់​ធ្វើ​កាសែត 5 ឆ្នាំ​សរសេរ​អត្ថបទ​បាន​ប៉ុន្មាន​ទើប​អាច​ធ្វើជា​ចាងហ្វាង​។ ប៉ុន្តែ​កាលពី 15​ឆ្នាំ​មុន​នោះ​គេ​បាន​និយាយថា​នេះ​ជា​ការ​ប៉ះពារ​ដល់​សិទ្ធិ​សេរីភាព​សារព័ត៌មាន​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ដល់​បងប្អូន​អ្នកសារព័ត៌មាន​ត្រូវ​បំពេញ​ភារកិច្ច​គ្រប់​ក្រមសីលធម៌​វិជ្ជាជីវៈ​រក្សា​នូវ​ភាពថ្លៃថ្នូរ​នឹង​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​បង្កើន​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ឌីជីថល​នាពេល​បច្ចុប្បន្ន​និង​ជៀសវាង​ការប្រព្រឹត្ត​អំពើ​ខុសច្បាប់​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​តម្លៃ​សារព័ត៌មាន​ដូចជា​ការយក​តួនាទី​អ្នកសារព័ត៌មាន​ដើ​រកាង​ឈើ​ដាក់​កុងត្រូលជជុះ​ដើម្បី​គាប​ទារលុយ​ពី​អ្នក​រកស៊ី​ខុសច្បាប់​នឹង​បញ្ហា​ទំនាស់​ដីធ្លី​ប្រាស់ចាក​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​អ្នកសារព័ត៌មាន​អាជីព​នឹង​បាត់បង់​តម្លៃ​ស្ថាប័ន​ព័ត៌មាន​របស់​យើង​ទាំងមូល​ ៕