Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រឿង «ប្ដីប្រពន្ធមួយគូមិនដែលឈ្លោះគ្នាសោះ»

រឿងខ្លីៗ

រឿង «ប្ដីប្រពន្ធមួយគូមិនដែលឈ្លោះគ្នាសោះ»

By NCN Daily

May 04, 2019

មានប្តីប្រពន្ធគំរូមួយគូ ល្បីល្បាញណាស់ រៀបការរួមរស់ជាមួយគ្នារយៈពេល៣០ឆ្នាំ ដោយមិនដែលឈ្លោះប្រកែកគ្នាសូម្បីតែមួយម៉ាត់។ ថ្ងៃមួយអ្នកកាសែតបានមកដល់ផ្ទះពួកគាត់ ដើម្បីធ្វើការសម្ភាសពីចំណុចពិសេស ដែលអាចថែរក្សាស្នេហាដ៏អស្ចារ្យមួយនេះ។

អ្នកកាសែត៖ តើអ្នកទាំងពីរមានវិធីសាស្ត្រអ្វី ដែលអាចធ្វើឱ្យអ្នកទាំងមិនដែលឈ្លោះគ្នាអស់រយៈពេល៣០ឆ្នាំកន្លងទៅនេះ?

ប្តី៖ ថ្ងៃទីមួយក្រោយពីរៀបការ ខ្ញុំបាននាំនាងមកផ្ទះខ្ញុំ ដើម្បីរស់នៅជាមួយគ្រួសារខ្ញុំ។ ពេលដើរចូលផ្ទះ ឆ្កែរបស់ខ្ញុំក៏ចេញមកព្រុសនាង ថែមទាំងរកខាំនាងទៀត តែនាងមិនបានធ្វើស្អីវាទេ គ្រាន់តែនាងរាប់ថា «លើកទីមួយ»។

ស្អែកឡើងនាងក៏បានទៅធ្វើការ ហើយដល់ល្ងាចមកវិញ ឆ្កែក៏រត់មកចង់ខាំនាងម្ដងទៀត។ នាងក៏មិនបានធ្វើស្អីវាដែរ គ្រាន់តែរាប់ថា «លើកទីពីរ»។

ថ្ងៃទីបីជាថ្ងៃអាទិត្យ ព្រឹកនោះនាងបានទៅផ្សារទិញម្ហូប ពេលត្រលប់មកវិញ ឆ្កែក៏លោតទៅចង់ខាំនាងម្ដងទៀត។ លើកនេះនាងមិនបាននិយាយអ្វីទាំងអស់ តែនាងបានដកកាំភ្លើងចេញពីកាបូប រួចក៏បាញ់សម្លាប់ឆ្កែហ្នឹងទៅ។ ពេលនោះខ្ញុំក៏រត់ចេញមកស្តីឱ្យនាងថា មនុស្សស្អីក៏កាចសាហាវម្ល៉េះ! សូម្បីតែសត្វឆ្កែក៏នាងសម្លាប់ដែរ។ មិនគួរណាខ្ញុំយកនាងធ្វើប្រពន្ធសោះ។ ពេលនោះនាងមិនបានធ្វើអ្វីទាំងអស់ នាងគ្រាន់តែរាប់ថា «លើកទីមួយ»។ ចាប់តាំងពីនោះមកពួកយើងទាំងពីររស់នៅមិនដែលឈ្លោះគ្នាទេ។

ប្រភព៖ អ្នកនិពន្ធវេទមន្ត