Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់(លេងបៀសុីគូថៃ)

ព័ត៌មាន

ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់(លេងបៀសុីគូថៃ)

By NCN Daily

May 06, 2019

កេីតហេតុនៅថ្ងៃអាទិត្យ២កើត ខែវិសាខ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោង១៥.៣០នាទីនៅចំណុចផ្ទះឈ្មោះមឿនគួនភេទស្រីអាយុ៦៣ឆ្នាំនៅ ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំ បញ្ជាពីលោកអធិការនគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច បានចុះ បង្រា្កបទីតាំងលេងល្បែងស៊ីសង ខុសច្បាប់(លេងបៀសុីគូថៃ)។ **ជនសង្ស័យ០៧នាក់(ឃាត់ខ្លួន) ១-ឈ្មោះមឿន គួន ភេទស្រីអាយុ៦៣ឆ្នាំជនជាតិខ្មែរមុខរបររើសអេតចាយ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល(ជាម្ចាស់ផ្ទះ) ២-ឈ្មោះស ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំមុខរបរលក់ដូ នៅភូមិចំការថ្លែងឃុំព្រៃពួច ស្រុកអង្គស្នួខេត្តកណ្តាល(អ្នកលេង) ៣-ឈ្មោះតៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំជនជាតិខ្មែរមុខរបរកសិករនៅភូមិចំបក់ទន្សាយឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ត កណ្តាលជាអ្នកឈរមើលផងលេងផង។ ៤-ឈ្មោះទឹម ផល្លី ភេទស្រី អាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរកម្មាការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាលជាអ្នកលេង។ ៥-ឈ្មោះឌឹម ខេមម៉ាភេទស្រីអាយុ៣៥ឆ្នាំជនជាតខ្មែរមុខរបរកម្មការីនីរោងចក្រនៅភូមិចំបក់ទន្សាយឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល ជាអ្នកលេង។ ៦-ឈ្មោះមឿង ធីតាភេទស្រីអាយុ២៥ជនជាតិកម្មកររោងចក្រនៅភូមិចំបក់ទន្សាយឃំុព្រៃពួចស្រុកអង្គស្នួលខេត្តកណ្តាល (អ្នកលេង) ៧-ឈ្មោះ ភុន ផាវី ភេទស្រីអាយុ៣៤ឆ្នាំ ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាលជាអ្នកលេង។ ***វត្ថុតាងចាប់យក៖ ១.បៀរ ១០សន្លឹក។ ២.កំរាលភួយចំនួន១និងកន្ទេលក្រហមចំនួន១។ ***សភាពនៃរឿងហេតុ នៅវេលាម៉ោងខាងលើកម្លាំងជំនាញបានទទួលថានៅទីតាំងខាងលើមានលេងល្បែងសុីសងខុសច្បាប់ហើយបានចុះទៅដល់ជនសង្ស័យកំពុងតែលេងបៀសុីគូរថៃហើយកាន់បៀគ្រវាត់ចោលនៅសល់តែចំនួន១០សន្លឹក។ -តាមចម្លើយសារភាពរបស់ឈ្មោះមឿន គួនជាបានសារភាពថាខ្លួនពិតជាឲ្យគេលេងបៀសុីគូថៃនៅក្នុងផ្ទះរបស់ខ្លួន។ ***ចំពោះករណីកម្លាំងជំនាញស្នើសុំអប់រំ២៤ម៉ោងនៅអធិការដ្ឋាន។