Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
គ្រូពេទ្យល្មោភកាមម្នាក់ ចាប់រំលោភនារីស្រស់ស្អាត់ម្នាក់ នៅពេលនាងដេកមិនដាក់គន្លឹះទ្វារ បាន…..

ព័ត៌មាន

គ្រូពេទ្យល្មោភកាមម្នាក់ ចាប់រំលោភនារីស្រស់ស្អាត់ម្នាក់ នៅពេលនាងដេកមិនដាក់គន្លឹះទ្វារ បាន…..

By NCN Daily

May 06, 2019

ភ្នំពេញ ៖ ហេតុការណ៍មួយបានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ៧៩ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ គឺមានជនសង្ស័យ ម្នាក់ជាគ្រូពេទ្យ បានសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានរំលោភលើ នារីរងគ្រោះពិតប្រាកដមែន ខណៈដែលនាង កំពុងដេកមិនដាក់គន្លឹះទ្វារ ហើយត្រូវម្តាយនារីរងគ្រោះមកទាន់ ទាញទ្វារបិទ ស្រែកឆោឡោ ផ្អើលអស់អ្នកស្រុក។

ជនសង្ស័យមានឈ្មោះ ម៉េ​ត សា​ម៉ែន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្រូពេទ្យ មាន​ទីលំនៅផ្ទះ​លេខ​(២២) ២៣៤ ផ្លូវ​លេខ​៤៦៧ K១៤ ភូមិ​អណ្តូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។ ចំណែកនារីរងគ្រោះ​ឈ្មោះ គ ម ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មការិនី មាន​ទីលំនៅផ្ទះ​លេខ​៧៩ ផ្លូវ​បេតុង ភូមិ​អណ្តូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នារីរងគ្រោះកំពុង​ដេក​​នៅក្នុង​បន្ទប់​ មានបាំងដោយវាំងននក្នុងផ្ទះ ដោយបាន​បិទទ្វារ ​តែ​មិន​ចាក់​គន្លឹះនោះទេ។ លុះដល់​វេលា​ ម៉ោង២១និង៤០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នារីរងគ្រោះបាន​ឮ​សំឡេង​បើកទ្វារ ពេលនោះនាងក៏​ដើរទៅ​មើល ស្រាប់តែ​ជនសង្ស័យ​ ស្ទុះមកឱបថើប និងធ្វើសកម្មភាពរំលោភរហូតបានសម្រេច ស្រាប់តែ​ម្តាយ​នារីរងគ្រោះ​​មក​ទាន់ បានបិទទ្វារជាប់ និងស្រែកឆោឡោផ្អើលអ្នកជិតខាង ។ ម្តាយនារីនោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលទទួលបាន ពាក្យប្តឹងភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនគ្រូពេទ្យ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ដើម្បី​ធ្វើការ​សាកសួរ និងបានដកហូតវត្ថុតាងដូចជា​ ​ថ្នាំពេទ្យ​ម៉ាក OMEPRIM មួយ​បន្ទះ​ ២​កំណាត់ និង​ទូរស័ព្ទ​ចំនួន១​គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភ នារីរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យ ត្រូវបាននាំយកទៅ អធិការដ្ឋាននគរបាលបាលខណ្ឌព្រែកព្នៅ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​៕ប្រភពReporter