Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
«ព្រឹត្តិការណ៍ប្រណាំងយាន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ ក្រោមប្រធានបទ «រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ»

ព័ត៌មាន

«ព្រឹត្តិការណ៍ប្រណាំងយាន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ ក្រោមប្រធានបទ «រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ»

By NCN Daily

May 07, 2019

«ព្រឹត្តិការណ៍ប្រណាំងយាន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ ក្រោមប្រធានបទ «រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃ ទី២០ ខែឧសភា នឹងចូលរួមផ្សព្វផ្សាយពីសក្តានុពល នៃដែនជម្រកសត្វ ព្រៃព្រៃឡង់ ដែលសម្បូណ៌ ដោយព្រៃឈើ និងជីវៈចម្រុះដល់សាធារណៈជន ក៏ដូចជាបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងធនធាន ធម្មជាតិក្នុងចំណោមប្រជាពលរដ្ឋហើយយើងទាំងអស់គ្នាចូលរួមថែរក្សាបរិស្ថាននិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅ ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្នាក់ការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា។

នេះជាលើកទី៤ ដែល សហព័ន្ធកីឡាយានយន្តកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រណាំងយាន យន្តឆ្លងកាត់ ឧបសគ្គនេះឡើង។ ដោយឡែក ឆ្នាំនេះជាឆ្នាំទី២ ដែលក្រសួងបរិស្ថានបានចូលរួមគាំទ្រចំពោះ ការរៀបចំ ព្រឹត្តិការណ៍នេះ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បង្ហាញជំនឿជឿជាក់ថា រូបភាពស្តីពីនៃភាពសម្បូណ៌បែបនៃធនធានធម្មជាតិ ក៏ដូចជាជីវភាពបងប្អូនប្រជាសហគមន៍ មូលដ្ឋាននឹង ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយដែលបានចូលរួមផ្សព្វផ្សាយពីការប្រណាំងយានយន្តឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថាព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយ សម្រាប់ទាញ ការចាប់អារម្មណ៍របស់សាធារណជនឱ្យចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ។ ឯកឧត្តម បានថ្លែង ថា ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីទំហំ ៤៣១ ៦៨៣ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្ត ស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តព្រះវិហារ។ ក្រសួងបរិស្ថានមានសមត្ថ កិច្ចរៀបចំ និងគ្រប់ គ្រងដែនជម្រក សត្វព្រៃព្រៃឡង់ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដី នៃខេត្តទាំង ៤ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធាន ធម្មជាតិប្រកបដោយនិរន្តរភាព។

លោក ហូរ សិទ្ធិគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានឱ្យដឹងថា កីឡាប្រណាំងយាន យន្តឆ្លងកាត់ឧបសគ្គក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» នេះ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាថែរក្សា បរិស្ថាន និងធនធានធម្មជាតិ» ដោយចេញដំណើរចាប់ពីថ្ងៃទី១៧ ខែឧសភា និងបញ្ចប់វិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប ពិសេសគឺនឹងឆ្លងកាត់តំបន់ការពារដែនជម្រកសត្វព្រៃ «ព្រៃឡង់» លើចម្ងាយផ្លូវសរុបជាង ៦០០គីឡូម៉ែត្រ។

លោក ពៅ តិចឡេង អគ្គនាយកក្រុមហ៊ុន KARA បានឱ្យដឹងថាព្រឹត្តិការណ៍ ប្រណាំងយានយន្ត ឆ្លងកាត់ ឧបសគ្គក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នេះគាំទ្រដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡា យានយន្ត កម្ពុជា ក្រុមហ៊ុន KARA និងដៃគូមួយចំនួនទៀតនឹងមាន ការចូលរួមពីការ ប្រកួតម៉ូតូនិងរថយន្តចំនួន ៤១ គ្រឿង និងមានកីឡាករកីឡាការិនីចំនួន ៦៤ នាក់មកពីប្រទេសចំនួន ៨ រួមមាន កម្ពុជា ថៃ អូស្ត្រាលី នូវែលសេឡង់ វែល ស្តត់លែន បារាំង និងហូរឡង់៕