ភ្នំពេញ: កាលពី រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋានប្រឆាំងអំពើភេរវកម្ម ក្រសួងមហាផ្ទៃ ចូលរួមពីកម្លាំងជំនាញស្នងការ កម្លាំងខណ្ឌសែនសុខ មូលដ្ឋាន ចុះបង្ក្រាប និងឃាត់ខ្លួនជនជាតិចិនមួយក្រុមចំនួន២៨នាក់ (ស្រី៥នាក់) ខណ:ដែលកំពុងប្រមូលផ្តុំគ្នា ស្ថិតនៅវីឡាមួយកន្លែង ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។