បាត់ដំបង៖ វិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ត្រូវបានបើកការដ្ឋានសាងសង់ក្រោមជំនួយឥតសំណងពីសំណាក់រាជរដ្ឋាភិបាលជប៉ុន ដើម្បីពង្រឹងគុណភាពគ្រូបង្រៀន ដែលជាការចូលរួមចំណែកដ៏សំខាន់ក្នុងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេស៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំច ឯកស័ក ព.ស.២៥៦២ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង។ សូមជម្រាបថា ថ្មីៗនេះ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក៏ទើបតែបើកការដ្ឋានសាងសង់ក្រោយជំនួយឥតសំណងពីសំណាក់រាជរដ្ឋាភិបាលជប៉ុនផងដែរ៕