Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
បុរសម្នាក់ជិះម៉ូតូបុកទ្រូងផ្លូវដួល បោកក្បាលស្លាប់ភ្លាមៗ តែរឿងដែលនឹកស្មានមិនដល់នោះគឺ មានជនសង្ស័យមួយក្រុម មកបន្លំធ្វើជាស្គាល់ជនរងគ្រោះ ហើយលួចយកកាបូបលុយ និងរបស់របរផ្សេងៗមួយចំនួនចេញទៅបាត់

ព័ត៌មាន

បុរសម្នាក់ជិះម៉ូតូបុកទ្រូងផ្លូវដួល បោកក្បាលស្លាប់ភ្លាមៗ តែរឿងដែលនឹកស្មានមិនដល់នោះគឺ មានជនសង្ស័យមួយក្រុម មកបន្លំធ្វើជាស្គាល់ជនរងគ្រោះ ហើយលួចយកកាបូបលុយ និងរបស់របរផ្សេងៗមួយចំនួនចេញទៅបាត់

By Local

April 20, 2019

ភ្នំពេញ ៖ កាលពីវេលាម៉ោង៤ទៀបភ្លឺព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ បុរសម្នាក់បាន បោក ក្បាលស្លាប់ភ្លាមៗមួយរំពេច ខណៈរូបគេជិះម៉ូតូយ៉ាងលឿនបើកដឹកស្រាបៀរ(Heineken)អាចយកលក់បន្ត ក៏ជ្រុលបុកទ្រូងផ្លូវ ហើយផ្លោងទៅបុកបង្គោលភ្លើងបន្ថែមទៀត នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។ សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

នៅពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HO-8788 បានដឹកស្រាបៀរ(Heineken)មួយកេស ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ហើយផ្លោងបោកក្បាលជាមួយបង្គោលភ្លើងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង គួរអោយសង្វេគជាមួយស្រាបៀរ(Heineken)ធ្លាយចេញពីកេសរាយប៉ាយ។

ជនសង្ស័យមួយក្រុមបានធ្វើដំណើរឆ្លងកាត់ ហើយបន្លំធ្វើជាស្គាល់ជនរងគ្រោះ បានលួចយកកាបូបលុយ និងរបស់របរផ្សេងៗមួយចំនួនចេញទៅបាត់ ដោយមិនមានរបស់អ្វីសម្រាប់ទាក់ទងទៅសាច់ញាតិជនរងគ្រោះនោះឡើយ ។

សមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់ ហើយទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យមកធ្វើការ វាស់វែង និងធ្វើកំណត់ហេតុ ដើម្បីឲ្យរថយន្តសាមុយដឹកសពយកទៅតម្កល់ទុកនៅឯវត្តជា បឋម រង់ចាំទាក់ទងទៅសាច់ញាតិបន្តនៅពេលក្រោយ ។ រីឯម៉ូតូសមត្ថកិច្ចជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចំណែកស្រាបៀរ(Heineken)ដប មានអ្នកយកផងដែរទុកដកមេ៕

ប្រភព៖ Heng Ly