ភ្នំពេញ៖ យោងតាមផេករដ្ឋបាលរាជធានភ្នំពេញបានចេញសេចក្តីអំពាវដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អំពីការកកស្ទះសំរាមតាមលូគឺជាកត្តាចម្បងនាំឱ្យស្ទះទឹកហូរនៅពេលមានភ្លៀងម្ដងៗ។ ដូចនេះដើម្បីជៀសវាងបញ្ហាស្ទះទឹកហូរ សូមបងប្អូនកុំចោលសំរាមចូលលូ កុំទុកដាក់សំរាមតាម ទីសាធារណៈ ពិសេសនោះមាត់លូ ជាដើម។
សូមបងប្អូនប្រជាពលរដ្ឋ ជួយរក្សាបរិស្ថានបានល្អ សម្អាតមុខផ្ទះបងប្អូនបានស្អាត ទីក្រុងរបស់យើងប្រាកដជាស្រស់ស្អាត៕ ដោយ សុខជា