ខេត្តកណ្តាល ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ច ឃាត់ខ្លួនតាមបណ្តឹង ម្តាយជនរងគ្រោះ ចោទពីបទរួមភេទជាមួយ អនីតិជនអាយុក្រោម១៥ឆ្នាំ នៅចំនុចភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ក្មេងស្រីរងគ្រោះមានឈ្មោះ ខ ស អ ភេទ ស្រី អាយុ ១៤ឆ្នាំ មុខរបរកម្មការិនី ។ ចំណែកបុរសដែលជាជនសង្ស័យ ឈ្មោះគា វ៉ាន់ដេត ភេទ ប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ:មិនពិតប្រាកដ មានទីលំនៅភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
នៅមុនថ្ងៃកើតហេតុអ្នកទាំងពីរធ្លាប់ទាក់ទងស្រលាញ់គ្នា រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង៨និង៣០នាទី ជនសង្សយ័បានហៅជនរងគ្រោះ ឲ្យទៅលេងផ្ទះរបស់ខ្លួន រួចបានរួមភេទជាមួយគ្នាក្នុង១យប់ ពីរដង រយះពេល៦ យប់កន្លងមកនេះ ។ លុះដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី ម្ដាយរបស់ជន រងគ្រោះតាមរកឃើញកូន ក៏ប្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ឲ្យឃាត់ខ្លួនជនសង្ស័យតែម្តង។
ឃាត់ខ្លួនជនសង្សយ័រួច បានសារភាពថា ខ្លួនបានរួមភេទជាមួយជនរងគ្រោះក្នុងមួយ យប់០២ដង រយះពេល០៦យប់ពិតប្រាកដមែន ។ ជនសង្ស័យកំពុងឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី ៕