Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
នៅព្រឹកថ្ងៃនេះ ព្រះមហាក្សត្រ យាងទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១

ព័ត៌មាន

នៅព្រឹកថ្ងៃនេះ ព្រះមហាក្សត្រ យាងទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១

By NCN Daily

May 13, 2019

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា យាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃចន្ទ ១០កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលរៀបចំដោយប្រទេសចិន។

ព្រះរាជដំណើររបស់ព្រះអង្គតបតាមការយាងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្ស យាងនិងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គនៅថ្ងៃព្រឹកនេះ។

ព្រះអង្គនឹងយាងនិវត្តន៍មកប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃទី១៦ ខែឧសភា ក្រោយបញ្ចប់វេទិកា។ ក្នុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្ររាល់ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងត្រូវរ៉ាប់រងដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សូមបញ្ជាក់ថា កិច្ចសន្ទនាស្តីពីអរិយធម៌អាស៊ី ត្រូវបានស្នើឡើងដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៅក្នុងសន្និសីទប្រចាំឆ្នាំប៉ូអាវ ខេត្តហៃណាន ប្រទេសចិន កាលពីខែមីនា ឆ្នាំ២០១៥។ លោកប្រធានាធិបតី បានលើកឡើងថា ការបង្កើតឱ្យមានកិច្ចសន្ទនាអរិយធម៌អាស៊ីនេះ ក្នុងបំណងពង្រឹងការផ្លាស់ប្តូររវាងយុវជនវ័យក្មេង សង្គមស៊ីវិល តំបន់ និងប្រព័ន្ធផ្សព្វផ្សាយនានា ហើយបង្កើតបណ្តាញនៃការផ្លាស់ប្តូរការគិតនិងកិច្ចសហប្រតិបត្តិការ។ ជាពិសេសធ្វើឱ្យប្រជាជនអាស៊ីអាចសប្បាយរីករាយនឹងមានស្មារតី កាន់តែរឹងមាំខ្លាំងក្លាបន្ថែមទៀត ព្រមទាំងធ្វើឱ្យកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់កាន់តែមានថាមពលខ្លាំងឡើង។

កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះ នឹងផ្តោតលើប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី ការយល់ដឹងពីគ្នាទៅវិញទៅមកនិងសហគមន៍រួមវាសនា។ គោលបំណងសំខាន់ គឺឆ្ពោះទៅមុខដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យនៃអរិយធម៌នៅអាស៊ីនិងពិភពលោក បង្កើតជាវេទិកាសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមកនិងការអភិវឌ្ឍទៅវិញទៅមក បង្កើនទំនុកចិត្តលើវប្បធម៌អាស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីនិងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមកម្លាំងគ្នាដោយមានការយោគយល់គ្នា ក្នុងការអភិវឌ្ឍតំបន់អាស៊ី ជំរុញឱ្យមានភាពរឹងមាំនៃការបង្កើតថ្មីនៅអាស៊ី ផ្ដល់ការគាំទ្រខាងស្មារតីដល់សហគមន៍រួមវាសនានៅអាស៊ីនិងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះនឹងរៀបចំប្រារព្វបើក រួមទាំងមានវេទិកាតូចៗចំនួនប្រាំមួយទៀត ស្តីពីប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ីនិងការយល់ដឹងពីគ្នាទៅវិញទៅមក ហើយប្រទេសចិនក៏នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងពិព័រណ៍វប្បធម៌អាស៊ី វេទិកាប្រចាំសប្តាហ៍អរិយធម៌អាស៊ី ពិធីបុណ្យអាហារអាស៊ីនិងសកម្មភាពដទៃទៀតផងដែរ។

សន្និសីទនេះនឹងអញ្ជើញមេដឹកនាំនយោបាយមកពីអាស៊ី បណ្តាប្រទេសដទៃទៀត ប្រធានអង្គការអន្តរជាតិដែលពាក់ព័ន្ធ និងអ្នកតំណាងមកពីគ្រប់ផ្នែកនៃមនុស្សជាតិដើម្បីចូលរួមផងដែរ៕