ខេត្តរតនគិរី ៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩ម្សិលម៉្ងៃនេះនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខចម្ការដូងប្រេង ស្ថិតនៅក្នុងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។
តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖រថយន្តបង្ករមានម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-7781 អ្នកបេីកបរឈ្មោះ ធូរ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ របួសស្រាល មានទីលំនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីនគរបាលបានបន្តទៀតថា អ្នកបើកបររថយន្តជិះម្នាក់ឯងពីកើតទៅលិចក្នុងល្បឿនលឿនដល់ត្រង់ចំណុចកើតហេតុបានរេចង្គូតចូលផ្ទះឈ្មោះបូរជាងនិងប៉ះម៉ូតូកែច្នៃមួយគ្រឿងកំពុងបញ្ឈរនៅមុខផ្ទះបូរជាង រីឯម្ចាស់ម៉ូតូបានចូលក្នុងផ្ទះនោះផុត ចំណែកម្ចាស់ផ្ទះជនរងគ្រោះរងការខូចខាតមួយក្រណាត់មុខ។ ក្រោយកើតហេតុជនរងគ្រោះជាម្ចាស់ផ្ទះត្រូវបានបងប្អូនដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។ ដោយឡែកម្ចាស់រថយន្តបង្កហេតុបានសម្របសម្រួលរងការខូចខាតនៅកន្លែងកើតហេតុម្ចាស់រថយន្តបានជួសជុលធ្វើសងឡើងវិញដើម្បីបញ្ចប់រឿង។
ចំណែករថយន្តត្រូវបានម្ចាស់យកទៅការ៉ាស់ធ្វើការជួសជុលផងដែរ មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ៕