ខេត្តឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង៦យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរថៃបានបញ្ជូនជនក្លែងខ្លួនជាសង្ឃចំនួន៣នាក់មកកម្ពុជាវិញតាមច្រកអន្តរជាតិជាំ ដែលប៉ូលិសថៃចាប់ខ្លួននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តស៊ីសាកេត ពីបទឆ្លងដែនខុសច្បាប់ ចូលតាមច្រកទ្វារអន្តរជាតិអូរស្មាច់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ។ ជនក្លែងខ្លួនជាសង្ឃទាំង៣នាក់ខាងលើរួមមាន ១-ឈ្មោះ ទត វឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់ភូមិម្សាគ្រង ឃុំម្សាគ្រង ស្រុកស្ទោង ខេត្តកំពង់ធំ ២-ឈ្មោះ ប៉ក់ ភេន ភេទប្រុស អាយុ៣០ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា និង៣-ឈ្មោះ សេង សុវណ្ណរិទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។ បច្ចុប្បន្ន ជនក្លែងខ្លួនជាសង្ឃទាំង៣នាក់ត្រូវបានអាជ្ញាធរធ្វើការអប់រំឲ្យត្រឡប់ទៅកាន់លំនៅដ្ឋានវិញហើយ ៕ប្រភពFB ដោយ តារារ៉ាយ