ភ្នំពេញ: ជនសង្សយ័២នាក់ ក្រោយពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃគេរួច បានព្យាយាមជិះម៉ូតូរត់គេច ត្រូវបានជនរងគ្រោះដេញតាម ស្រែកផ្អើល ប៉ូលិស ស្ទាក់ ដេញ រត់ កាត់វាលស្រែ រហូតចាប់បាន២នាក់ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នៅសង្កាត់ពងទឹក ខណ្ឌដង្កោ ។
ជនសង្ស័យទាំង២នាក់ ចាប់ខ្លួនបាន ទី១ ឈ្មោះ ម៉ន ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ៍ មានទីលំនៅ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។ ទី២ ឈ្មោះ នៅ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ ចំណែកជនរងគ្រោះ ឈ្មោះ សុខ សុភ័ក្រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ ទូរស័ព្ទដែល ជនសង្ស័យឆក់យក ម៉ាក I phone 7 plush ពណ៌ប្រផេះ (បានដកហូតមកវិញ )។
មុនកើតហេតុ ខ្លួនទើបវិលត្រឡប់មកពីយកម៉ូតូ ស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AX-9134 ពីម្តាយមីង នៅរោងចក្រ សីកូ លុះវិលត្រឡប់ទៅផ្ទះវិញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចមុខផ្ទះសំអាងការ ស្រីពៅ ស្រាប់តែជនលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-6229 តាមពីក្រោយ ដល់ទន្ទឹម ជនសង្ស័យជិះខាងក្រោយ លូកដៃឆក់យកទូរស័ព្ទដៃ ពីឃ្លប់ម៉ូតូ ខាងមុខ បានសម្រេចហើយ ព្យាយាម ជិះរត់គេច ស្រែកឆោឡោ ដេញតាម ត្រូវបាន កម្លាំងប៉ូលិស សង្កាត់ពងទឹក ប្រជាពលរដ្ឋ ដេញព័ទ្ធចាប់ខ្លួនបានទាំង២នាក់ ដកហូតម៉ូតូ ជនសង្ស័យជិះធ្វើសកម្មភាព ទូរស័ព្ទដៃ របស់ជនរងគ្រោះ ។
ជនសង្ស័យបានឲ្យដឹងថា ពួកខ្លួនបានអត់មានលុយ សម្រាប់ជួលបន្ទប់ដេក ឆ្លៀតឱកាស ដែលនាំទៅទៅរកកន្លែងផឹកនៅ ដូនកុក សង្កាត់បឹងធំ ឃើញនារីរងគ្រោះតាមផ្លូវ ក៏ឆក់ទូរស័ព្ទដៃតែម្តង បានសម្រេចហើយ រត់មិនរួច ប៉ូលិសចាប់ខ្លួនបាន ។
ជនសង្ស័យក្រោយពីចាប់ខ្លួនបាន នាំទៅសាកសួរបឋមនៅប៉ុស្តិ៍ពងទឹក ខណ្ឌដង្កោ រួចនាំខ្លួនទៅ សាកសួរកសាងសំណុំរឿងបញជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្តតាមនីតិវិធី ៕ប្រភពFB