Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋបាលរាជធានីភ្នំពេញ អបអរសាទរខួបលើកទី១២ ទិវាអតីតយុទ្ធជនមកម្ពុជា ២១ មិថុនា

ព័ត៌មាន

រដ្ឋបាលរាជធានីភ្នំពេញ អបអរសាទរខួបលើកទី១២ ទិវាអតីតយុទ្ធជនមកម្ពុជា ២១ មិថុនា

By NCN Daily

May 16, 2019

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញធ្វើពិធីអបអរសាទរខួបលើកទី១២ ទិវាអតីតយុទ្ធជនមកម្ពុជា២១ខែមិថុនា ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ឧសភា ២០១៩ នៅសាលារាជធានីក្រោមអធិបតីភាព លោកជំទាវ កែវ សុខ ពិសី អភិបាលរងរាជធានីភ្នំពេញនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ។

គិតត្រឹមខែឧសភាឆ្នាំ២០១៩នេះ រាជធានីភ្នំពេញមានអតីតយុទ្ធជន កម្ពុជាសរុបចំនួន ៩៣១៨នាក់ ហើយក្នុងចំនួននេះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បាននឹងកំពុង យកចិត្តទុកដាក់ ដូចជាការផ្តល់ ការសាងសង់ផ្ទះជូន ការផ្តល់ដីដែលមានស្រាប់ ការជួសជុលផ្ទះ ការស្នើសុំដីនឹងផ្ទះទៅរស់តាមបណ្តាខេត្តនានាជាដើម។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងនីតិសម្បទារាជធានីភ្នំពេញ បានអោយដឹងថា មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងនីតិសម្បទារាជធានីភ្នំពេញ បាននិងកំពុងគ្រប់គ្រងធ្វើ របបគោលនយោបាយដល់អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ គិតត្រឹមខែឧសភា ឆ្នាំ២០១៩មាន ចំនួនសរុប ៩៣១៨នាក់ ក្នុងនោះរួមមាន ជនពិការ១២៦១នាក់ គ្រួសារពលី១២១២នាក់ គ្រួសារមរណៈ ៥៨២នាក់ និវត្តជន៣៦៨៤នាក់ ជនបាត់បង់ពលកម្ម៦៧នាក់ បន្ទុក៩៩១៨នាក់ កូន២៤១៤នាក់។

គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានចងក្រងជាសមាជិក សមាគមនៅ តាមមូលដ្ឋានក្នុងរាជធានីភ្នំពេញចំនួន៨៨០៦នាក់។បានចុះសួរសុខទុក្ខសមាជិកសមាគមដែលមានជំងឺសម្រាកនៅតាមមន្ទីរពេទ្យនិងនៅតាមផ្ទះបានចំនួន១៤៨គ្រួសារ។ បានបង្កើតគណៈកម្មការចុះត្រួតពិនិត្យនិងវាយតម្លៃបានចុះត្រួតពិនិត្យវាយតម្លៃលើសំណើរសុំរបស់សមាជិក សមាគមដែលក្រីក្រ ស្នើសុំសង់ផ្ទះចំនួន២៤ខ្នង ជួសជុលផ្ទះចំនួន៣២ខ្នង និងស្នើសុំដីនិងផ្ទះទីរស់ នៅតាមបណ្តាខេត្តនានាចំនួន ១០១គ្រួសារ។

បានទទួលថវិកា២០,០០០,០០០រៀល ពីឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ព ជើងគោកនិងជា អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការជួយសម្រាប់ដោះស្រាយបុណ្យសព អតីតយុទ្ធជន កម្ពុជារាជធានីភ្នំពេញដែលក្រីក្របំផុត។ បានផ្តល់ប័ណ្ណសមាជិក ប ស សជូនដល់សមាជិកអតីតយុទ្ធ ជនកម្ពុជារាជធានីភ្នំពេញ ខណ្ឌទាំង១២ចំនួន៦១២៣នាក់។ បានសហការចុះបើកផ្តល់ប្រាក់ឧបត្ថម្ភមរណៈសង្គ្រោះនិងប្រាក់ធនារ៉ាប់រងសង្គមជូនដល់គ្រួសារនៃសពសរុបចំនួន១៤៤សព។

ជាក់ស្តែងពេលនេះមានសមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចំនួន១៥៧គ្រួសារ ជួបការលំបាក ត្រូវបានការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយជាជំហានៗ ក្នុងការផ្តល់ ការសុំសាងសង់ផ្ទះជូនដល់សមាជិក សមាគមលើដីដែលមានស្រាប់ចំនួណ២៤ខ្នង ការសុំជួសជុលផ្ទះជូនចំនួន៣២ខ្នង និងការស្នើសុំដីនឹងផ្ទះទៅរស់តាមបណ្តាខេត្តនានាចំនួន១០១គ្រួសារ។

លោកជំទាវ កែវ សុខពិសី ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ការប្រារឰពិធីខួបលើកទី ១២ ទិវាអតីតកម្ពុជា២១ មិថុនានេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ដើម្បីរំឭកគុណូបការៈគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតធ្វើឲ្យប្រទេសជាតិយើងមាន ការអភិវឌ្ឍរីកចម្រើនរហូតម កដល់ពេលបច្ចុប្បន្ន។

លោកជំទាវបន្តទៀតថា ក្រោយឆ្នាំ១៩៧៩ បងប្អូនអតីតយុទ្ធជនរបស់ យើងទាំងអស់មានអាយុ ត្រឹមតែ១៥ទៅ ២០ឆ្នាំប៉ុណ្ណោះ តែមកដល់ពេលនេះបានចូលនិវត្តន៍ទៅហើយ ខណៈដែលការណោះ បងប្អូននិវត្តន៍ជន ទាំងអស់សុទ្ធតែធ្វើការបំពេញការងារជូនជាតិដោយមិនមានប្រាក់ខែផងនោះ។

លោកជំទាវបានបន្តទៀតថា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទាំងមូលមានសុខសន្តិភាព ពេញបរិបូរណ៍ ធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេស រហូតមានការអភិវឌ្ឍន៍រីកចម្រើនរហូតមក ដល់បច្ចុប្បន្ននេះ។

ដោយមើល ឃើញពីគុណតំលៃដ៏មិន អាចកាត់ថ្លៃៗពីសំណាក់អតីតយុទ្ធ ជនរបស់យើងសម្ដេច បានបង្កើតឲ្យមានជាទិវារំលឹកអតីតយុទ្ធជននេះឡើងនៅថ្ងៃទី១២មិថុនាជារៀងរាល់ឆ្នាំ ។ មិនតែប៉ុណ្ណោះសម្ដេចនៅបានផ្ដល់ជាដីសម្បទានជាផ្ទះសំបែងជាថវិកានិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើមថែមទៀត។

លោកជំទាវបានបញ្ជាក់ទៀតថា ក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានកិត្តិយសសមាគមអតីតយុទ្ធ ជនកម្ពុជា រាជធានីភ្នំពេញ នឹងពង្រឹងការយកចិត្ត ទុកដាក់លើកកម្ពស់ជីភាព អតីតយុទ្ធជនអោយបាន ប្រសើរឡើង ទៅតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន ៕ដោយ វុន សុខជា