Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ខេត្តកំពង់ស្ពឺនឹងមានមណ្ឌលកម្សាន្តលំដាប់ពិភពលោកដែលចំណាយទឹកប្រាក់ ៥០០លានដុល្លារ

ព័ត៌មាន

ខេត្តកំពង់ស្ពឺនឹងមានមណ្ឌលកម្សាន្តលំដាប់ពិភពលោកដែលចំណាយទឹកប្រាក់ ៥០០លានដុល្លារ

By NCN Daily

May 16, 2019

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ ឯកឧត្តម​ វ៉ី​ សំណាង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៩​ ខែឧសភា​ ឆ្នាំ២១០៩​ នេះ​ថា​ គម្រោង​នៃ​ការ​វិនិយោគ​លើ​មជ្ឈមណ្ឌល​កម្សាន្ត​លំដាប់​ពិភពលោក​មួយ​នេះ​ មានឈ្មោះ​ ចូ​ ហ្គ្រេន​ ត្រូវ​បាន​ធ្វើឡើង​ ក្រោម​កិច្ចសហការ​រវាង​បណ្តា​ប្រទេស​ចំនួន៣​ រួមមាន​ ប្រទេស​ ស្វីស​ ហុងកុង​ និង​ប្រទេស​សិង្ហបុរី​។

ឯកឧត្តម​បន្ត​ថា​ គម្រោង​មេ​របស់​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ​ គឺ​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ប្រមាណ ៥០០លាន​ដុល្លារ​ ប៉ុន្តែ​នៅ​ក្នុង​តំណា​ក់​កាល​ដំបូង​ក្រុមហ៊ុន​ទាំងនេះ​ នឹង​ចំណាយ​ទឹកប្រាក់​ចំនួន២០០លាន​ដុល្លារ​ នៅ​លើ​ផ្ទៃដី​ទំហំ​ជាង១០០ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​ភ្នំស្រួច​ និង​ស្រុក​សំរោងទង​ ដែល​នឹង​បញ្ចប់​គម្រោង​សាងសង់​ទាំងស្រុង​ត្រឹម​រយ៥ឆ្នាំ​ ដើម្បី​ដំណើរការ​ឱ្យ​ទាន់​គម្រោង​សាងសង់​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​”។

ឯកឧត្តម​បន្ថែមទៀត​ថា​ មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​លើកដំបូង​ប្រចាំ​កម្ពុជា​មួយ​នេះ​ត្រូវ​បាន​ធ្វើការ​បែងចែក​ចេញ​ជាច្រើន​ផ្នែក​ ដូចជា​ តំបន់​ក្មេង​លេង​ទឹក​ តំបន់​សម្រា់​មនុស្ស​ពេញវ័យ​កម្សាន្ត​ជាមួយ​ឧប​ករណ៍​ទំនើប​ៗ តំបន់​សម្រាប់​មនុស្សចាស់​លំហែ​រកា​យតា​មល​ក្ខ​ណៈ​ធម្មជាតិ​ និង​តំបន់​ជិះ​កង​ហាត់ប្រាណ​ដែល​មាន​ទំហំ​រហូតដល់៤គីឡូម៉ែត្រ​ រួម​ជាមួយ​ការ​ធ្វើជា​កសិដ្ឋាន​បន្លែ​ចម្រុះ​ និង​ស្រូវ​សម្រាប់​បង្ហាញ​ជូន​ដល់​បណ្តា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។ ក្រៅពី​នេះ​ នៅ​មាន​កា​សាងសង់​ជា​ផ្ទះសំណាក់​លំ​ហែរ​កាយ​ កម្រិត​ផ្កាយ៥សម្រាប់​ទទួលស្វាគមន៍​បណ្តា​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ ដែល​មក​ពី​គ្រប់​ប្រទេស​នៅ​លើ​ពិភពលោក​។

ជាមួយនឹង​គម្រោង​ដ៏​មហិមា​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ​ លោក​បាន​សម្ដែង​នូវ​ក្ដី​សាទរ​ ដែល​អាច​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ និង​បង្កើន​ចំណូល​សេដ្ឋកិច្ច​ជាតិ​ ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ តាមរយៈ​ការ​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​រាប់ពាន់​កន្លែង​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ លោក​ ធួន​ ស៊ី​ណាន​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា​ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ គឺ​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ ដែល​ត្រូវ​បំពេញ​បើ​ប្រៀបធៀប​ ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ី​ ជាក់ស្ដែង​ដូចជា​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ គឺ​គេ​មាន​អ្វី​ៗជាច្រើន​ ដោយឡែក​នៅ​ក្រុងភ្នំពេញ​វិញ​តំបន់​កម្សាន្ត​ដែល​គួរ​ជាទី​ទាក់ទាញ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​។

លោក​បន្ត​ទៀត​ថា​ “នៅពេល​មាន​មជ្ឈមណ្ឌល​កម្សាន្ត​លំដាប់​ពិភពលោក​ ដូច​ការ​លើកឡើង​ខាងលើ​នេះ​មែន​ នោះ​វា​ជា​រឿង​ដែល​ល្អ​ប្រសើរ​បំផុត​ ព្រោះ​វា​នឹង​ជួយ​បង្កើន​ភាព​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ដូចជា​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ផង​ដែរ​”។

លោកជំទាវ​ឧកញ៉ា​ឆាយ​ ស៊ីវ​លី​នប្រ​ធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​ វា​ជា​សញ្ញា​ល្អ​មែនទែន​សំរាប់​ខេត្ត​កំពង់ស្ពឺ​ និង​ប្រទេសជាតិ​ទាំងមូល​ ព្រោះ​គម្រោង​វិនិយោគ​ដែល​មាន​ទុន​ធំ​បែបនេះ​ ពិបាក​រក​ណាស់​។លោកស្រី​បន្ត​ថា​ គំរោង​វិនិយោគ​វិស័យ​ទេសចរណ៍​ចូល​ទៅកាន់​ខេត្ត​កំពង់ស្ពឺ​ ក៏​ជា​ខេត្ត​សម្បូរ​ធនធាន​ធម្មជាតិ​ ដែល​មាន​សក្តា​នុ​ពល​សំរាប់​វិស័យ​ទេសចរណ៍​ផង​ដែរ​។

លោកជំទាវ​បន្ត​ថា​ “យើង​ត្រូវការ​អ្នក​វិនិយោគ​បែបនេះ​ ព្រោះ​គំរោង​ធំ​បែបនេះ​អ្នក​វិនិយោគ​នឹង​ខិតខំ​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកកាន់​កម្ពុជា​ ដើម្បី​ចូល​ទៅ​ទស្សនា​គំរោង​របស់​ពួកគេ​ផង​ដែរ​”៕ប្រភពpropertyarea