ខេត្តសៀមរាប៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ដេក ស្ថិតនៅចំណុចភូមិតាត្រាវ ឃុំកន្រ្ទាំងស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ជនរងគ្រោះមានឈ្មោះ ជ្រក់ ស្រីនាង អាយុ២៦ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ មុខរបរកម្មករ ។ មូលហេតុ មិនបានដឹងច្បាស់លាស់នោះទេ តែតាមការសន្និដ្ឋាន អាចខូចចិត្តរឿងស្នេហា ។
សមត្ថកិច្ចធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា យុវតីរងគ្រោះពិតជាស្លាប់ដោយសារចងកពិតមែន ពុំមានពាក់ព័ន្ធ នឹងករណីផ្សេងទេ រួចទើបប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ ៕