Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ខេត្តកណ្តាល បានចាប់ផ្តើមធ្វើការសាងសង់ហើយ ក្នុងតម្លៃ១៥០០លានដុល្លារ

ព័ត៌មាន

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ខេត្តកណ្តាល បានចាប់ផ្តើមធ្វើការសាងសង់ហើយ ក្នុងតម្លៃ១៥០០លានដុល្លារ

By NCN Daily

May 17, 2019

ភ្នំ​ពេញ៖ លោក​បណ្ឌិត​ វ៉ាន់​ វ៉ា​ត អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្តកណ្តាល​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១ឧសភា​នេះ​ថា​ បច្ចុប្បន្ន​ក្រុមការងារ​ជំនាញ​បាន​ចាប់ផ្តើម​រាវ​មីន​ នៅ​តំបន់​ព្រលា​នយន្តហោះ​ថ្មី​ហើយ​ និង​ការងារ​មួយចំនួន​ទៀត​ទាក់ទង​ នឹង​បញ្ហា​សុវត្ថិភាព​របស់​ព្រលា​នយន្តហោះ​នេះ​ បាន​និង​កំពុង​រៀបចំ​បណ្តើរ​ផង​ដែរ​។

លោក​បន្ត​ថា​ “ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តមឧបនាយក​រដ្ឋមន្រ្តី​ ជា​ សុ​ផា​រ៉ា​ បាន​និង​កំពុងធ្វើការ​ងារ​ជាមួយ​ក្រុមហ៊ុន​ធំ​ ដែល​វិ​និ​យោ​គព្រលា​នយន្តហោះ​នេះ​។ លោក​បន្ត​ថា​ “ខ្ញុំ​ជឿ​ថា​លោក​មាន​ផែនការ​​ច្បាស់លាស់​ហើយ​ទាក់ទង​នឹង​ការ​សាង​សង់​ព្រលា​នយន្តហោះ​នេះ​”។

ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ គ្រោង​សាង​សង់់​លើ​ផ្ទៃដី៨០០ហិ​កតា​ នៃ​ផ្ទៃដី​សរុប២៦០០ហិ​កតា​ ដែល​មួយ​ផ្នែក​នៃ​ព្រលា​នយន្តហោះ​នេះ​ស្ថិតនៅ​ក្នុង​ខេត្តកណ្តាល​ និង​ខេត្តតាកែវ​។

គំរោង​វិ​និ​យោ​គព្រលា​នយន្តហោះ​នេះ​ គ្រោង​ចំណាយ​ប្រាក់​ ១៥០០លាន​ដុល្លារ​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​គ្រប់គ្រង​ដោយ​លោក​ឧកញ៉ា​ ពុង​ ឃា​វសែ​ សហការ​ជាមួយ​ក្រុមហ៊ុន​មួយ​មក​ពី​ប្រទេស​ចិន​។

លោក​បណ្ឌិត​ វ៉ាន់​ វ៉ា​ត បាន​បន្ត​ថា​ អាជ្ញាធរ​ខេត្តកណ្តាល​បាន​និង​កំពុង​រៀបចំ​កែសម្រួល​ប្លង់​គោល​ក្នុង​ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ផែនការ​អភិវឌ្ឍន៍​របស់​ស្រុក​ មាន​ភាព​សមស្រប​និង​បន្ស៊ី​គ្នា​ជាមួយ​នឹង​ព្រលា​ន​យន្ត​ហោះ​ថ្មីនេះ​។ ពិសេស​បញ្ហា​កែសម្រួល​ការ​កកស្ទះ​ចរាចរណ៍​ ដែល​ជា​បញ្ហា​ប្រឈម​ធំ​មួយ​នា​ពេល​បច្ចុប្បន្ន​នេះ​។

នេះបើតាមមន្ត្រីជំនាញខេត្តកណ្តាលបានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមការងារពាក់ព័ន្ធ បានចាប់ផ្តើមធ្វើការលើការរៀបចំប្រព័ន្ធសុវត្ថិភាព សំរាប់រៀបចំព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក្នុងខេត្តកណ្តាលហើយ។

ផែនទីសាងសង់ព្រលាន អ្នកនាំពាក្យ​និង​ជារ​ដ្ឋ​លេខាធិការ​ នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ លោក​ជា​ អូន​បាន​មានប្រសាសន៍​ថា​ ការងារ​រៀបចំ​សាង​សង់​ព្រលា​នយន្តហោះ​នេះ​ ត្រូវ​ចំណាយពេល​យូរណាស់​ ដើម្បី​រៀប​ចំ​ប្រព័​ន្ឋ​សុវត្ថិភាព​ ផល​ប៉ះពាល់​បរិស្ថាន​ជាដើម​ ហេតុនេះ​ លោក​មិន​អាច​បញ្ជាក់​បាន​ថា​ ពេលណា​ដែល​ការដ្ឋាន​សាងសង់​នឹងអាច​រៀបចំ​បាន​នោះ​ទេ​៕ប្រភពpropertyarea ដោយ សុខជា