ជនជាតិជប៉ុនម្នាក់ ដែលបានសំរាកនៅតាមចិញ្ចើមផ្លូវនៅក្នុងភូមិសាស្រ្តច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងស្ថានភាពគ្មានអាហារនិងកន្លែងស្នាក់នៅ លោកខឹម ចិត្ត្រា នាយប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតបានចាត់កម្លាំងជំនាញអោយស្វែងរកគាត់រហូតមកដល់រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះសមត្ថកិច្ចក៏បានប្រទះឃើញ។
បន្ទាប់ពីអញ្ជើញជនជាតិជប៉ុនរូបនោះមកប៉ុស្តិ៍ផ្តល់អាហារទឹកសំលៀកបំពាក់និងធ្វើការសាកសួរគាត់ហើយទើបដឹងថា បុរសរូបនោះមានឈ្មោះ Norihiro YAMAGUCHI អាយុ៤៧ឆ្នាំ ជនជាតិជប៉ុន បានធ្វើដំណើរចេញចូលស្នាក់នៅនិងទេសចរណ៍នៅប្រទេសកម្ពុជារយៈពេល១១ឆ្នាំជាងមកហើយ ទើបតែរយៈពេលជិត១០ថ្ងៃមកនេះគាត់បានបាត់កាបូបដែលមានកាតធនាគារនិងឯកសារសំភារៈទាំងអស់នៅក្រុងប៉ោយប៉ែតទើបធ្វើអោយគាត់គ្មានប្រាក់សំរាប់ស្នាក់នៅនិងហូបចុកបន្តទៀត។
ក្រោយពីបានធ្វើការសាកសួរនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក ខឹម ចិត្ត្រា នាយប៉ុស្ដិ៍ នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានរៀបចំសំលៀកបំពាក់ ចំណីអាហារ រថយន្ដ និងចាត់តាំងមន្ត្រី ជូនដំណើរលោក Norihiro YAMAGUCHI ទៅស្ថានទូតជប៉ុននៅភ្នំពេញ តាមនីតិវិធី និងការសំណូមពររបស់សាមីខ្លួន៕
CR៖ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត