ស្វាយរៀង៖ បុរសម្នាក់ តណ្ហាឡើងខ្លាំងពេក ពេកពេលចេញពីស៊ីការគេក៏បានជិះម៉ូតូកៀរផ្ដួលនារីម្នាក់ រួចចាប់រំលោភ បានសម្រេចនៅពាក់កណ្ដាលផ្លូវទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់នារីរងគ្រោះ ។
ហេតុការណ៍រំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ នៅចំណុចភូមិ ឫស្សីជួរខាងជើង ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ។ ជនសង្ស័យ មានឈ្មោះ ជុត វណ្ណដេត អាយុ ២១ ឆ្នាំ មុខរបរជាងផ្សាដែក រស់នៅភូមិ ឫស្សីជួរខាងជើង ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំុ ខេត្តស្វាយរៀង ។ ចំណែកនារីរងគ្រោះអាយុ ២០ ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយជនសង្ស័យ ។
តាមពាក្យបណ្តឹងដែលនារីរងគ្រោះប្តឹងទៅសមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុគឺជនសង្ស័យជិះម៉ូតូទៅចូលរួមកម្មវិធីមង្គលការអ្នកភូមិ ក្បែរភូមិគ្នា ដោយបានផឹកស៊ីរាំរែកយ៉ាងសប្បាយ លុះដល់វេលាម៉ោង ១០ យប់ ក៏ជិះម៉ូតូត្រឡប់មកផ្ទះ ជាមួយនារីរងគ្រោះវិញ ។ ដោយជិះម៉ូតូម្នាក់មួយគ្រឿង លុះបើកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែនឹកចង់រួមភេទ ក៏កៀរម៉ូតូរបស់នារីរងគ្រោះឱ្យដួល ហើយធ្វើសកម្មភាព រំលោភសេពសន្ថវៈបានសម្រេចតែម្ដង ។
ក្រោយពីរំលោភរួច ជនសង្ស័យក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញ ព្រឹកឡើងសមត្ថកិច្ចក៏បានទៅ ចាប់ឃាត់ ខ្លួនតាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារនារីរងគ្រោះតែម្ដង ៕