ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងតាមព្រះរាជទីនាំងយន្តហោះពិសេស ទៅកាន់ សាធារណរដ្ឋបារាំង ដើម្បីយាងចូលរួមក្នុង ពិធីអបអរសាទរខួប ២៥ឆ្នាំ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ ICC-Angkor ។
ក្នុងឱកាសដ៏ឧត្តុង្ឥឧត្តមនេះ ក៏មានការយាង និងអញ្ជើញថ្វាយព្រះរាជដំណើរនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយព្រះរាជវង្សានុវង្ស ឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបផងដែរ៕