Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រថយន្តដឹកដី ទ្បើងលើសាទ្បាង ថយក្រោយខុសបច្ចេកទេស ធ្លាក់ចូលទន្លេ

ព័ត៌មាន

រថយន្តដឹកដី ទ្បើងលើសាទ្បាង ថយក្រោយខុសបច្ចេកទេស ធ្លាក់ចូលទន្លេ

By NCN Daily

May 23, 2019

ខេត្តក្រចេះ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង០៧ និង២៥នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ នៅចំណុចកំពង់ដរពង្រ កំពងគរ កោះតាស៊ុយ មានករណីរថយន្តដឹកដីមួយគ្រឿង ទ្បើងលើសាទ្បាង ថយក្រោយខុសបច្ចេកទេស ក៏ធ្លាក់ចូលទន្លេ សំណាងល្អមិនមានអ្នករងរបួសនោះទេ។

ម្ចាស់សាទ្បាងឈ្មោះ សុះ សប់ព្រី។ រថយន្តម៉ាក HINO ចំនួន២គ្រឿង ម្ចាស់រថយន្តឈ្មោះ សេង គឹមចាំង ដឹកដីពេញឡាន ឆ្លងពីពង្រ ទៅកោះតាស៊ុយ ក៏រអិលកង់មកខាងឆ្វេង បណ្តាលឲ្យក្រឡាប់តែម្តង រួមជាមួយម៉ូតូ១គ្រឿង ម៉ាកវេវអាលហ្វា (ជារបស់អ្នកបើកទូកដរ) ផងដែរ ៕