Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
គួរឲ្យអាសូរ.! ស្ត្រីម្នាក់ឈឺពោះ សម្រាលតាមផ្លូវ នៅខេត្តរតនគិរី

ព័ត៌មាន

គួរឲ្យអាសូរ.! ស្ត្រីម្នាក់ឈឺពោះ សម្រាលតាមផ្លូវ នៅខេត្តរតនគិរី

By NCN Daily

May 23, 2019

រតនគិរី: កាលពីវេលាម៉ោង០៧ និង៣៥នាទីព្រឹកថ្ងៃ ២១ ខែឧសភា ឆ្នាំ២០១៩ មានករណីស្ត្រីម្នាក់ឈឺពោះ ហើយសម្រាលកូនតាមផ្លូវ ស្ថិតស្រុកអណ្តូងមាស ខេត្តរតនគិរី។

ស្ត្រីខាងលើមានឈ្មោះ ដា សុភ័ណ្ឌ អាយុ៣៤ឆ្នាំ នៅភូមិស្រុកកើតហេតុ។

ដំណើររឿង៖ បុរសជាប្តី បានឌុបប្រពន្ធឈឺពោះ ទៅសម្រាលកូន នៅមណ្ឌលសុខភាពអណ្តូងមាស ដោយពេលជិះម៉ូតូបានប្រហែលជាជាង ២គីទ្បូម៉ែត្រ ប្រពន្ធបានឲ្យប្តីឈប់ ដើម្បីបត់ជើងតូច ពេលចុះពីម៉ូតូ ដើរចូលកៀនផ្លូវបន្តិច ស្រាប់តែបែកទឹកភ្លោះក្រោកមិនរួច ។

គាប់ជួនបុគ្គលិកពេទ្យ ចុះទៅចាក់ថ្នាំបង្ការកុមារ នៅមូលដ្ឋានឃើញ ក៏ទូរស័ព្ទមកប្រធានមណ្ឌលសុខភាពអណ្តូងមាស ជួយអន្តរាគមន៍ ក្រោយមកប្រធានមណ្ឌលសុខភាព ក៏បានបញ្ជាឲ្យចេញរថយន្តសង្គ្រោះ និងឆ្មបមណ្ឌលសុខភាព លោកស្រី រឹទ្ធិ.សេរីរត្ន័ ចេញដំណើរទៅជួយសង្គ្រោះស្ត្រីខាងលើដោយឆ្មបបានទៅដល់ ជួយសម្រាលកូនរួចរាល់ ទើបដឹកគាត់ មកឲ្យសម្រាកបន្តនៅមណ្ឌលសុខភាព ។ សូមបញ្ជាក់៖ ទារិកា ដែលបានសម្រាលរួចនោះ មានទម្ងន់ ២.៩គីទ្បូក្រាម៕