Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
បើមិនអាណិតខ្លួន គួរអាណិតកូននៅតូចមិនដឹងអ្វីសោះ !!ស្រ្តីម្នាក់បីកូន ឡើងលើស្ពានជ្រោយចង្វាបម្រុងលោតទឹកសម្លាប់ខ្លួន

ព័ត៌មាន

បើមិនអាណិតខ្លួន គួរអាណិតកូននៅតូចមិនដឹងអ្វីសោះ !!ស្រ្តីម្នាក់បីកូន ឡើងលើស្ពានជ្រោយចង្វាបម្រុងលោតទឹកសម្លាប់ខ្លួន

By NCN Daily

May 23, 2019

ភ្នំពេញ ៖ ស្រ្តីម្នាក់បីកូន ឡើងលើស្ពានជ្រោយចង្វាបម្រុងលោតទឹកសម្លាប់ខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​១០ៈ៣០នាទីយប់ ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពាន​មិត្តភាពកម្ពុជា ជប៉ុន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្រ្តីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនខាងលើមានឈ្មោះ សុ ម៉ាលីន អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានកូនតូចមួយ​អាយុ២ខួបជាងនៅបីនឹងដៃ។

មុនដំបូងគេឃើញស្រ្តីម្នាក់​ខាងលើបានបីកូនតូចម្នាក់ដើរឡើងលើស្ពានក្នុង ស្ថានភាពដើរបណ្ដើរយំបណ្ដើរ។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បម្រុងឡើងលើបង្កាន់ដៃស្ពានលោត​ទឹកសម្លាប់ខ្លួន ស្រាប់តែពេលនោះ ក៏មានអ្នករត់កង់ បីឥណ្ឌាឃើញទាន់ក៏ចាប់​ទាញចុះមកវិញ​ ហើយក៏សួរនាំទើបដឹងថាខឹងប្តី។

នារីរងគ្រោះបានរៀបរាប់ប្រាប់ថា រូបគាត់និងប្តីមុនបានលែងលះគ្នា​ដាច់ស្រេចបន្សល់ទុកកូនមួយដែលបីជាប់ និងខ្លួន​ហើយក៏ទាក់ទងប្តីក្រោយ​បានប្រហែល៥ខែជាង​​ ហើយតែងតែឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ ដោយសារប្តីក្រោយចោទប្រកាន់រូបគាត់ថា នៅទាក់ទង់ប្តីមុន។ នៅថ្ងៃកើតហេតុ​បានឈ្លោះគ្នាខ្លាំង​ រូបគាត់ក៏ដាច់ចិត្តបីកូនមក​លោត​ទឹកបែបនេះតែម្ដង។

ក្រោយពីកើតហេតុ ក៏មានខាងកង់បីដឹកស្រ្តីរងគ្រោះខាងលើ រួមទាំងអ្នក​សារព័ត៌មានបាននាំស្រ្តីរងគ្រោះទៅជួបប្តីក្រោយ ដែលនៅការដ្ឋានសំណង់ ហើយក៏បានជួយនិយាយឲ្យត្រូវគ្នាវិញ ប្តីក៏ព្រមដឹកប្រពន្ធមកផ្ទះនៅស្ទឹងមានជ័យ ក៏ព្រមរួមរស់ជាមួយគ្នាបន្ត៕