ព្រៃវែង៖ កុមារីម្នាក់ទៀតហើយត្រូវបានឃាតករចាប់រំលោភ និងសម្លាប់ចោលទម្លាក់ទឹកយ៉ាងអាណោចអាធ័មហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកវាលចម្ងាយ៦៥០ម៉ែត្រ ខាងកើតភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
កុមារីរងគ្រោះមានឈ្មោះ ហុង ស្រីដាវ អាយុ ៩ឆ្នាំ ជាសិស្សនៅសាលាបឋមសិក្សកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
កុមារីត្រូវគេចាប់រំលោភរួចសម្លាប់យ៉ាងព្រៃផ្សៃនៅវេលាយប់ម៉ោង ៨ ថ្ងៃ ៤រោច ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៩ ហើយសពប្រទះឃើញនៅព្រឹកថ្ងៃទី ២៣ ឧសភាឆ្នាម២០១៩ម្សិលមិញនេះ។
មិនបានមួយថ្ងៃផង រហូតដល់ពេលនេះ សម្ថកិច្ចកីបាន ចាប់ ឃាតករដ៏សាហាវយង់ឃ្នងម្នាក់ដែល បានធ្ចើសកម្មភាពរំលោភលើក្មេងស្រីម្នាក់ ហើយបានសម្លាប់ រួចយកទៅទម្លាក់ក្នុងស្រះទឹក ហើយយកឈើ២កំណាត់ដោតខ្វែង ខ្ទាស់ក ព្រោះខ្លាចសាកសពអណ្តែតឡើង ប៉ុន្តែទីបំផុត សាកសពអណ្តែតឡើងលើ ទើបសមត្ថកិច្ចរកឃើញ និងចាប់ខ្លួនជនសង្ស័យបានតែម្តង។
ជនសង្ស័យល្មោភកាម មានឈ្មោះ ផ្លុង ហុកលី ហៅហុក ភេទប្រុស អាយុ៣៥ឆ្នាំ។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង១៥នាទី ជនសង្ស័យឈ្មោះផ្លុង ហុកលី បានយកក្បាលពិលដែលបញ្ចូលភ្លើងនៅផ្ទះរបស់ខ្លួន មកឱ្យជីតារបស់ក្មេងស្រីរងគ្រោះ ពេលនោះជនសង្ស័យក៏បានបបួលក្មេងស្រីរងគ្រោះទៅឆ្លុះកង្កែបជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានបន្តថា លុះមកដល់វេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យបានត្រឡប់មកផ្ទះវិញ ដោយមិនឃើញក្មេងរងគ្រោះមកជាមួយនោះទេ ឃើញដូច្នេះ ជីដូនក្មេងស្រីរងគ្រោះក៏បានសួរជនសង្ស័យថា “ចៅរបស់គាត់ទៅណា?” ពេលនោះជនសង្ស័យបានឆ្លើយថា “ចៅរបស់យាយ មិនបានទៅជាមួយខ្ញុំទេ” ភ្លាមនោះ ជីដូនក្មេងស្រីរងគ្រោះបានស្រែកហៅអ្នកជិតខាងដើរកចៅស្រីទាំងយប់ ប៉ុន្តែរកមិនឃើញនោះឡើយ៕