គួរអោយសង្វេកណាស់! ស្រ្តីម្នាក់ជិតគ្រប់ខែរៀបនិងសំរាលហើយ បែរជាមច្ចុរាជផ្តាច់យកជីវិត ទំាងម្តាយនិងកូនក្នុងពោះ ព្រោះតែសំពាធឈាមឡើងខ្ពស់ នេះបើយោងតាម គណនីយ្យ Nav Kimly ដែលបានបង្ហោះសារដ៍ក្រៀមក្រំមួយថា ៖ សូមចូលរួមមរណៈទុក្ខដល់ក្រុមគ្រួសារ សាច់ញាតិទាំងអស់ ដែលបានបាត់បង់ ចែលឹម វួចណា ហៅចែពយ Nana Lim ទទួលមរណៈភាពនៅព្រឹកទៀបភ្លឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ។
ស្ទើរតែទទួលយកមិនបាននូវដំណឹងដ៏សែនអាក្រក់មួយនេះ សូមអោយវិញ្ញាណក្ខន្ធចែទៅអោយបានដល់ឋានសុគតិភព កើតជាតិណាៗ សូមអោយសំណាងល្អ កើតទីធំ ទ្រនំខ្ពស់ កុំអោយអភ័ព្វដូចជាតិនេះទៀត។ បងប្អូនក្រុមគ្រួសារ និងសាច់ញាតិទាំងអស់ស្តាយស្រណោះចែ និងកូនក្នុងផ្ទៃណាស់។
ក្នុងនោះផងដែលមានមហាជនជាច្រើនចូលរួមខំ មិន និងសួរថា តើបងស្រីរូបនេះគាត់មានជំងឺអ្វីនោះ ក្នុងនោះគេក៌បានខំមិនតបវិញថា គាត់លើសឈាម ចំនែកមហាជនផ្សេងទៀតបានចូលរួមខំមិនដែលថា លឿនពេកហើយ…ប៉ុន្មានថ្ងៃមុនចែទើបមកយកខ្ញុំនៅកំពតសើចឡើងសប្បាយ..លូវបែរជាបែបនេះសូមអោយវិញ្ញណក្ខន្ឌចែបានទៅកាន់សុខគតិភពផង ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖
ប្រភព៖ គណនីយ្យ Nav Kimly