កំពង់ធំ៖ បុរសវ័យចំណាស់ម្នាក់បានដេកស្លាប់នៅលើអង្រឹង មិនដឹងស្លាប់ពីពេលណានោះឡើយ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៥ និង០០នាទីល្ងាច ថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សពឈ្មោះ ទេព សារឿន ភេទប្រុស អាយុ៦៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
នៅមុនពេលកើតហេតុការឈ្មោះ ហាំសៀក ភេទស្រី អាយុ៥0ឆ្នាំ ជាម្ចាស់ផ្ទះ ត្រូវជាប្អូនថ្លៃ សពបានប្រាប់ថា៖ កន្លង មកបងថ្លៃរបស់គាត់ឈ្មោះទេព សារឿននេះ តែងតែហូប ស្រាជាប្រចាំ មិនបានគិតរកបាយរកទឹក ទាល់តែសោះជាក់ស្ដែងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោង១១និង៣០ នាទីថ្ងៃ ខ្លួននឹងប្ដីកំពុងនៅផ្ទះ ស្រាប់តែបងថ្លៃរបស់ខ្លួនបានជិះម៉ូតូឌុបមកដល់ផ្ទះហើយដេកនៅលើអង្រឹងក្រោមផ្ទះ របស់គាត់ ដោយគាត់មិនបានហូបបាយនោះទេ រហូតដល់ម៉ោង១៧:០០នាទីថ្ងៃខែឆ្នាំដដែល ខ្លួននឹងប្ដីបានដាស់ បងថ្លៃអោយភ្ញាក់ឡើងដើម្បីហូបបាយទើបដឹងថា៖ បងថ្លៃដាច់ខ្យល់ស្លាប់ស្លាប់បាត់ទៅហើយ ។
កម្លាំងជំនាញបានចុះទៅសហការជាមួយប៉ុស្តិ៍ និងរដ្ឋអំណាចភូមិ ដល់ទីកន្លែងកើតហេតុធ្វើកោសល្យវិច័យ ពិនិត្យលើសាកសពជនរងគ្រោះ នៅលើដងខ្លួនសាកសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ សមត្ថកិច្ចសន្និដ្ឋានបានថា÷សពពិតជាបានស្លាប់ដោយសារខ្យល់គ គាំងបេះដូង ពិតប្រាកដមែន ។
-ដោយសារគាត់ហូបស្រាជាប្រចាំ ពេលស្រវឹងដេក អត់អាហារ បណ្តាលឱយកើតខ្យល់គ ស្លាប់ សពប្រគល់ឱ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕