Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ពិតជាខ្លាំងមែន ៖ ម្តាយនិងកូនស្រី ទ្រាំនឹងកំហឹងមិនបាន កាប់សម្លាប់ប្តី រួចចូលសារភាពដល់ប៉ុស្តិ៍ដោយទទួលខុសត្រូវ

ព័ត៌មាន

ពិតជាខ្លាំងមែន ៖ ម្តាយនិងកូនស្រី ទ្រាំនឹងកំហឹងមិនបាន កាប់សម្លាប់ប្តី រួចចូលសារភាពដល់ប៉ុស្តិ៍ដោយទទួលខុសត្រូវ

By NCN Daily

May 25, 2019

ភ្នំពេញ៖ ករណីឃាតកម្ម​ដ៏ឃោរឃៅផ្តើមចេញ​ពីភរិយា​ខ្លួន និងម្តាយ​ក្មេក​បានធ្វើឲ្យ​អ្នក​លេងបណ្តាញសង្គម​យកដៃគក់ទ្រូងពោលហួសចិត្ត​ ក្រោយហេតុការណ៍ដ៏គួរខ្លាច​រអារ​នេះ​កើតឡើងកាលពីម៉ោង​៨យប់ថ្ងៃទី២៤ ឧសភា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយ​ឃាតក​​ជាភរិយាវ័យក្មេងរូបស្រស់​ទើបរៀបការ កាលពីថ្ងៃទី២៦ មករា មានឈ្មោះ ង៉ូយ សុម៉ារី អាយុ ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិចុងថ្នល់ខាងលិច រីឯស្រ្តីជា​ម្តាយឈ្មោះ គង់ ធីតា អាយុ៤៩ឆ្នា ស្នាក់នៅ សង្កាត់ទន្លេបាសក់ ខណ្ឌចំការមន។

ចំពោះជនរងគ្រោះ​ជាប្តីមានឈ្មោះ គឹម យ៉ត ភេទប្រុសស្នាក់នៅជាមួយប្រពន្ធងាក​មកកាន់​រឿងដើមត្រូវសមត្ថកិច្ចខណ្ឌសែនសុខ​ឲ្យដឹងថាក្រោយរៀបការ​ប្រពន្ធ​ជនរងគ្រោះ​បានសុំទៅចុះ​អេតាស៊ីវិល តែ​ជនរងគ្រោះ​ថាចាំ២ឆ្នាំទៀត ក៏កើត​ទំនាស់​នឹង​គ្នា​ជាញឹក​ញាប់។ រហូតដល់ថ្ងៃទី២៣ ឧសភា ជនសង្ស័យជាភរិយា​បានទៅយកម្តាយមក​ស្នាក់​នៅជាមួយ លុះយប់ថ្ងៃទី២៤ជនសង្ស័យជាភរិយា​បានសុំលុយប្តី១ម៉ឺនរៀល និងមិនព្រមឲ្យ ក៏កើតជម្លោះជនរងគ្រោះបានទៅច្របាច់កប្រពន្ធតែម្តង។

នារីជាប្រពន្ធរូបស្រស់​ក៏បានស្រែកឲ្យម្តាយ ជួយភ្លាមនោះ​ម្តាយបានយក​កាំបិតបុ័ងតោមកកាប់ជនរងគ្រោះ ចំកញ្ចឹងកបណ្តាល​ឲ្យស្លាប់ ហើយជន​សង្ស័យ​ជាភរិយាក៏បានយកខ្សែភ្លើង និងស្កុតចងរុំដៃជើង ជនរងគ្រោះ រួចយកកូនកាំបិត​ចុងស្រួច​​ចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងហើយចូលខ្លួន​ទៅសារភាព​នៅប៉ុស្តិ៍​ទឹក​ថ្លា​ដោយមិន​ញញើត​អ្វីឡើយ។

្​ប្រពភFB ដោយ៖ តារារ៉ាយ