អគ្គនាយកផ្នែកដឹកជញ្ជូនផ្លូវអាកាសនៃប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងថា ជើងហោះហើរចំនួន ៤ ឆ្ពោះទៅ កាន់កោះបាលីត្រូវបានបង្វែរ និង ៥ ទៀតហោះចេញពីទីនោះក៏ត្រូវលុបចោលដែរ ព្រោះតែការ ព្រួសផេះរបស់ភ្នំភ្លើង ។ ភ្នំភ្លើង Agung នៅលើកោះបាលី បានផ្ទុះដោយព្រួសផេះ និង កម្អែលទៅលើកោះ ហើយបង្ខំឱ្យជើងហោះហើរទាំងចេញ និង ចូល ត្រូវលុបចោលទាំងអស់ ។ ភ្នំភ្លើងនោះបានផ្ទុះនៅយប់ថ្ងៃសុក្រម្សិលមិញនេះ រយៈពេល ៤ និង ៣០ វិនាទី ខណៈកម្អែលភ្នំភ្លើងបានហូររាលដាលចម្ងាយ ៣ គីឡូម៉ែត្រ ។
សូមបញ្ជាក់ផងដែរ ថា ផេះភ្នំភ្លើង Agung ដែលបានផ្ទុះចេញមក បានធ្វើឱ្យប៉ះពាល់ដល់ភូមិក្បែរតំបន់ដូចជា Karangasem និង Bangli ផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការប្រកាសអាសន្នឱ្យជម្លៀសខ្លួនឡើយ ដោយសារតែអ្នកភូមិស្ថិតនៅក្នុងតំបន់សុវត្ថិភាពស្រាប់ ៕
ប្រភពប្រជាប្រិយ ដោយ៖ សុខជា