Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្រាប់នារី! អាន៦ចំណុច បើមិនចង់កើតមហារីកសុដន់

កីឡា និង សុខភាព

សម្រាប់នារី! អាន៦ចំណុច បើមិនចង់កើតមហារីកសុដន់

By NCN Daily

May 25, 2019

ជំងឺមហារីកសុដន់គឺជាជំងឺដ៏កាចសាហាវមួយដែលបានឆក់យកអាយុជីវិតមនុស្សរៀងរាល់ថ្ងៃគួរអោយព្រួយបារម្ភ។ ហេតុផលនៅពីក្រោយការវិវត្តនៃជំងឺមហារីកសុដន់ក៏មានច្រើនផ្សេងៗពីគ្នាផងដែរ។ ក្រៅពីកត្តា ហ្សែន ឬប្រវត្តិគ្រួសារ អាយុ ភេទ នឹងបង្ហាញឱ្យដឹងពីទម្លាប់មួយចំនួនដែលអាចបង្កើនហានិភ័យ នៃជំងឺមហារីកសុដន់ ៖

១. ការជក់បារី

កុំគិតថាការជក់បារីនឹងគ្រាន់តែធ្វើអោយអ្នកកើតជំងឺមហារីកសួតតែមួយមុខ! ការសិក្សាស្រាវជ្រាវជាច្រើន បានបង្ហាញថាទម្លាប់នៃការជក់បារីក៏ផ្សារភ្ជាប់ទៅនឹងជំងឺមហារីកសុដន់គួរអោយព្រួយបារម្ភផងដែរ ជាពិសេសចំពោះក្មេងវ័យជំទង់ និងស្ត្រីអស់រដូវ។ នោះក៏ព្រោះតែបារីមានផ្ទុកជាតិ នីកូទីនដែលជាសារធាតុ គីមីគ្រោះថ្នាក់បំផុតមួយចំពោះសុខភាពក្នុងចំណោមសារធាតុគីមីច្រើនជាង ៤ ពាន់ប្រភេទទៀតក្នុងបារី។ ការស្រូបយកនូវសារធាតុនេះ​នឹងបង្កើនហានិភ័យនៃជំងឺជាច្រើន រួមបញ្ចូលទាំងជំងឺមហារីកសុដន់។

២. ការហិតផ្សែងបារី

ធ្លាប់ដឹងទេថាគ្រាន់តែនៅក្បែរអ្នកជក់បារីអ្នកក៏អាចប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីកសុដន់បានដែរ? ទោះមិនបានជក់ដោយផ្ទាល់ ប៉ុន្តែអ្នកបានស្រូបយកផ្សែងបារីរបស់គេចូលពេញរាងកាយ។

៣. ការទទួលទានគ្រឿងស្រវឹងច្រើន

ការទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណមិនត្រឹមតែបង្កបញ្ហាសុខភាពផ្សេងៗជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនាក់ទំនងទៅនឹងហានិភ័យនៃជំងឺមហារីកសុដន់ផងដែរ។ ប្រសិនបើអ្នកមិនអាច បញ្ឈប់ការ ទទួលទានគ្រឿងស្រវឹងបានទេនោះ ចូរកាត់បន្ថយមកត្រឹមកម្រិតមធ្យម គឺ ១ កែវក្នុងមួយថ្ងៃ។

៤. មិនធ្វើលំហាត់ប្រាណ

ការមិនធ្វើលំហាត់ប្រាណសោះអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ រួមបញ្ចូលទាំងជំងឺមហា

រីកសុដន់។ ដើម្បីជៀសផុតពីជំងឺសាហាវនេះអ្នកជំនាញ ផ្នែកសុខភាពជាច្រើនបានណែនាំ អោយអ្នកធ្វើ លំហាត់ប្រាណក្នុងកម្រិតមធ្យមពី ៤ ទៅ ៧ ម៉ោងក្នុងមួយសប្តាហ៍ គឺប្រហែលជា ៣០ នាទី ទៅ ១ម៉ោងក្នុងមួយថ្ងៃ។

៥. ធាត់លើសទម្ងន់

ស្ត្រីដែលធាត់លើសទម្ង​​​ន់គឺប្រឈមមុខ នឹងហានិភ័យនៃការកើតមានជំងឺមហារីកសុដន់ ខ្ពស់ជាងអ្នកដែល មានទម្ងន់ធម្មតា។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមរក្សាទម្ងន់កុំអោយធាត់ពេក។

៦. ធ្វើការដល់យប់ជ្រៅជាប្រចាំ

ការធ្វើការដល់យប់ជ្រៅមិនត្រឹមតែធ្វើអោយអ្នកអស់កម្លាំងនិងអត់ងងុយប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើន ហានិភ័យនៃជំងឺមហារីកសុដន់ផងដែរតាមរយៈការថយចុះនៃអ័រម៉ូនជួយអោយគេងលក់ melatonin៕

ប្រភពHealth.com ដោយ៖ សុខជា